គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ បញ្ជាក់ពីការរក្សាគោលការណ៍ចាស់ដដែល បន្ទាប់ពីខកខានការដឹកជញ្ជូន ឱសថម៉ូលណាទ្រីស

រាជធានីភ្នំពេញ ៖ គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅថ្ងៃទី២៧ ខែកុម្ភៈនេះបានចេញសេចក្តីជូនដំណឹងមួយដោយបានបញ្ជាក់ពីការ រក្សាគោលការណ៍ចាស់ដដែលនៃការចែកចាយលក់ឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg)ដែលជាឱសថព្យាបាល ជំងឺកូវីដ-១៩ បន្ទាប់ពីពេលដែលមានការពន្យាពេលជើងហោះហើរដឹកជញ្ជូនរួចមក ។

ជាមួយការចេញសេចក្តីជូនដំណឹងនេះគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩បានបញ្ជាក់ដែរថា ក្រុមការងារសូមរក្សាគោលការណ៍ចាស់ដែលបុគ្គលម្នាក់អាចស្នើសុំទិញពី ១ប្រអប់ ដល់ ២ប្រអប់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន និងសូមធ្វើការពន្យាពេលចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង។

ចំពោះកាលបរិច្ឆេទចែកចាយឱសថនេះ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង ក្រុមការងារនឹងធ្វើការជូនដំណឹងនៅពេលក្រោយ។ ដូចនេះ សាធារណជន អាចបញ្ជាទិញឱសថម៉ូលណាទ្រីស នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នៅរៀងរាល់ ម៉ោងធ្វើការ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជា រៀងរាល់ម៉ោងធ្វើការ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងអធ្យាស្រ័យដោយសារការពន្យារពេលនេះ៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner