សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យត្រូវធ្វើការងារឱ្យល្អ ជាពិសេសឥរិយាបថទៅកាន់អ្នកជំងឺ ឱ្យសមឈ្មោះកងទ័ពអាវស

ត្បូងឃ្មុំ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សម្ដែងក្ដីសង្ឃឹមថា ទន្ទឹមនឹងការទទួលបានមន្ទីរពេទ្យថ្មី ហើយស្អាត ក្រុមគ្រូពេទ្យទាំងអស់ ត្រូវតែធ្វើការងារឱ្យល្អ ជាពិសេស ឥរិយាបថទៅកាន់អ្នកជំងឺ ឱ្យសមនឹងឈ្មោះកងទ័ពអាវស និងដើម្បីឱ្យកាន់ស្អាត ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងបែបនេះក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្ម៉ំ និងសាលាបឋមសិក្សា និងវិទ្យាល័យ តេជោសែនត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមគ្រូពេទ្យរបស់យើងនឹងត្រូវធ្វើការឱ្យល្អ ជាពិសេសឥរិយាបថ ទៅកាន់អ្នកជំងឺ ជាមួយនឹងការថែទាំមើលពីគ្រូពេទ្យ ជាការពិតគាត់ពិតជាហត់នឿយ ហើយក៏មានតែក្របខណ្ឌគ្រូពេទ្យដែរ ដែលខ្ញុំផ្តល់ឱ្យ កន្លងមក គាត់ពិតជាហត់នឿយ ដោយ សារទប់ស្កាត់កូវីដ១៩។

សម្ដេចថា អញ្ចឹងគ្រូពេទ្យត្រូវធ្វើការងាររបស់ខ្លួន គឺនឹងបន្តទទួលបាននូវឈ្មោះដ៏ល្អនេះ ដែលគេឱ្យឈ្មោះថា កងទ័ពអាវស សូមធ្វើឱ្យសមហ្នឹងឈ្មោះមួយនេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner