ក្រសួងសុខាភិបាល ច្រានចោលទាំងស្រុងចំពោះព័ត៌មានប្រឌិតថា «វ៉ាក់សាំងចិន អាចបង្កជាជំងឺមហារីកគ្រាប់ឈាម» និងអំពាវនាវឲ្យសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ ចំពោះអ្នកប្រឌិត

ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ បានចេញមកច្រានចោលភ្លាមៗ បន្ទាប់ពីមានការបង្ហោះព័ត៌មានប្រឌិតមួយ ដែលលើកថា «ចិនប្រកាសថាវ៉ាក់សាំងកូវីដ១៩ របស់ខ្លួនអាចបង្កជាជំងឺមហារីកគ្រាប់ឈាម»។

អ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះ បានចេញមកច្រានចោលយ៉ាងដូច្នេះថា «ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុងនូវការចុះផ្សាយ ព័ត៌មានប្រឌិត និងមិនត្រឹមត្រូវនេះ ដែលជាការរៀបចំឡើង ដើម្បីបង្កឲ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គមផងដែរ»។

ជាមួយគ្នានេះ ក្រសួង បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់នូវការចែកចាយបន្តនូវព័ត៌មានប្រឌិតនេះជាបន្ទាន់ និងសូមអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយចាត់ការតាមផ្លូវច្បាប់ផង ចំពោះអ្នកប្រឌិតព័ត៌មានបំពុលសង្គមនេះ៕

ដោយ៖ ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner