វីដេអូ៖ ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ឆ្នាំ១៩៨៣

ក្រោយរបបពេជ្ឈឃាតខ្មែរក្រហមត្រូវបានផ្ដួលរំលំ ប្រជាជនកម្ពុជាក៏ចាប់ផ្ដើមមានស្នាមញញឹមឡើងវិញ ថ្វីបើស្នាមញញឹមទាំងនោះកំពុងតែលាក់បាំងការឈឺចាប់ដែលពុំអាចបំភ្លេចបាននៃអតីតកាលក៏ដោយ។ សាលារៀនដែលធ្លាប់ជាទីឃុំឃាំង ធ្វើទារុណកម្ម និងកាប់សម្លាប់ជនស្លូតត្រង់ បានផ្ដើមមានសិស្សានុសិស្សចូលសិក្សាឡើងវិញ។ បណ្ដាផ្សារដែលត្រូវបានលុបបំបាត់ក៏មានវត្តមានអាជីវកវិលត្រឡប់មកប្រកបអាជីវកម្មសារជាថ្មី ចំណែកឯជនប្រុស ស្រី ក៏បានបង្ហាញនូវចិត្ដសន្ដោស និងក្ដីស្រឡាញ់រវាងគ្នាតាមរយៈសកម្មភាពចែករំលែកស្បៀងអាហារសម្រាប់ជនទាំងឡាយណាដែលជួបទាល់។ ប្រជាជនកម្ពុជា បានផ្ដើមមានសិទ្ធិសេរីភាពឡើងវិញ ក្រោយជីវិតត្រូវស្ថិតនៅក្នុងគុកឥតជញ្ជាំង ដោយទទួលរងនូវទុក្ខវេទនាអស់រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ៕

ដើម្បីជ្រាបច្បាស់សូមតាមដានទស្សនាទាំងអស់គ្នា។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ដំណើរកម្ពុជា #ព្រះរាជាណាចក្រកម្ពុជា #ប្រជាពលរដ្ឋខ្មែរ #ជីវិតរស់នៅប្រចាំថ្ងៃ

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner