ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជេីញសម្ពោធបេីកដំណេីរការមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិន ព្រះកុសុម:

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញជាអធិបតីសម្ពោធបេីកដំណេីរការមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ព្រះកុសុម: (មន្ទីរពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ស្ថិតនៅដីឡូត៍១៨៨-១៨៥ ផ្លូវ២៧១ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អគារមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសមៈ បានដំណើរការសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០១៨ លើផ្ទៃដីទំហំ ១៣.៧៤០ម៉ែត្រការ៉េ ឬស្មើនឹងផ្ទៃក្រឡាប្រមាណជា២៨.៩០០ម៉ែត្រការ៉េ និងចំណាយថវិកាប្រមាណ ៥៥០លានយ័ន ស្មើនឹងប្រមាណជា ៨០លានដុល្លារអាមេរិក គ្រោងចំណាយពេលសាងសង់រយៈពេល៤០ខែ ។

អគារមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន មានកម្ពស់៥៣ម៉ែត្រ និងមាន១១ជាន់ បំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗ មានគ្រែសំរាកព្យាបាលជំងឺ ៤០០គ្រែ ។ អគារនេះ ក៏មានសាងសង់ព្រលានយន្ដហោះ Helicopter ទម្ងន់មធ្យមពី ៣ ទៅ ៥តោននៅលើដំបូលអគារ ស្របតាមការស្នើសុំបន្ថែមពីភាគីកម្ពុជា ហើយអគារនេះ ត្រូវចែកចេញជាផ្នែកសម្រាប់មុខងារមួយចំនួនដូចជា៖ ផ្នែកពិគ្រោះជំងឺក្រៅ, ផ្នែកសង្គ្រោះបន្ទាន់, ផ្នែកបច្ចេកវិទ្យាវេជ្ជសាស្ដ្រ, ផ្នែកជំងឺទូទៅ, ផ្នែកជំងឺវះកាត់ ព្រមទាំងសេវាជំនួយផ្សេងៗទៀត៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner