សម្ដេចតេជោ ហ៊ុន សែន ណែរនាំឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុញ្ញាតឱ្យការដូរក្រលៀនទៅជាស្របច្បាប់

ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានណែរនាំដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាល សិក្សា និងអនុញ្ញាតឱ្យការវះកាត់ប្ដូរក្រលៀននៅប្រទេសកម្ពុជាទៅជាការវះកាត់ដោយស្របច្បាប់។ តែយ៉ាងណា សម្ដេចថា ការវះកាត់ដោយស្របច្បាប់ គឺមិនមែនមានន័យថា អនុញ្ញាតឲ្យមានការជួញដូរសរីរាង្គនៅកម្ពុជានោះទេ ។

សម្ដេចតេជោ ហ៊ុន សែន បានបន្តថា នៅកម្ពុជា គឺមានលទ្ធភាពក្នុងការផ្លាស់ប្ដូរក្រលៀនតាំងពីឆ្នាំ២០១០ មកម្ល៉េះ នៅមន្ទីរពេទ្យព្រះកេតុមាលា ប៉ុន្តែមិនបានបញ្ចេញព័ត៌មានជាសាធារណៈ។

ក្នុងពេលដែលសម្ពោធដាក់អោយប្រើប្រាស់អាគារថ្មីនៃមន្ទីរពេទ្យនេះ សម្ដេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យអនុញ្ញាតឲ្យមានការផ្លាស់ប្ដូរក្រលៀន ដោយស្របច្បាប់នៅកម្ពុជាតែម្តង។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថា៖ ដើម្បីកុំឲ្យមានការជួញដូររវាងអ្នកដែលដោះដូរជាមួយនឹងអ្នកដែលផ្ដល់វាត្រូវមានវិធានការ។ វាត្រូវការក្រុមឈាមអីដូចគ្នាទៅដល់បាន ប៉ុន្តែបើរកចេញពីក្រុមគ្រួសារ បងប្អូនបរិច្ចាគឲ្យបង ឬក្មួយបរិច្ចាគឲ្យឪពុកមា ឬអ្នកដទៃទៀតដោយស្ម័គ្រចិត្តដើម្បីនឹងផ្ដល់។ សម្ដេចបញ្ជាក់ថា កម្ពុជា មានសមត្ថភាព និងធ្វើកិច្ចការនេះហើយ។

សូមជម្រាបថា បើតាមការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង ចំពោះសម្ដេចតេជោ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ មានលទ្ធភាពក្នុងការផ្លាស់ប្ដូរក្រលៀន និងថ្លើមផងដែរ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner