វ៉ាក់សាំងចិន នឹងដឹកមកដល់កម្ពុជា ៥លានដូសទៀត នៅចុងខែនេះ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនបានផ្ដល់វ៉ាក់សាំងមកកម្ពុជា ចំនួន ៥លានដូសបន្ថែមទៀត ដែលនឹងដឹកមកដល់នៅចុងខែនេះ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធបេីកដំណេីរការមន្ទីរពេទ្យមិត្តភាពកម្ពុជា -ចិន ព្រះកុសុម: (មន្ទីរពេទ្យលោកសង្ឃ) នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ផងដែរ។

នោក្នុងឱកាសនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះថា៖ ខណៈវ៉ាក់សាំងកូវីដ១៩ នៅសល់ក្នុងឃ្លាំងប្រមាណជាជិត ៧លានដូសទៀតនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ចិននឹងដឹកវ៉ាក់សាំងមកឲ្យកម្ពុជា ៥លានដូសបន្ថែមទៀត ក្នុងគ្រាប្រទេសអ៊ីតាលីនឹងផ្តល់ ១លាន និងប៉ូឡូញ ១លានដូសមកឲ្យកម្ពុជាផងដែរ ។

សូមជម្រាបថា នៅក្នុងជំនួបតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ប្រធានាធិបតីចិន ក៏បានប្រកាសគាំទ្រដល់គម្រោងអភិវឌ្ឍទាំងឡាយនៅកម្ពុជា ជាពិសេសការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធ។ ឯកឧត្តម ប្រធានាធិបតីចិន ស៊ី ជិនពីង បានប្រកាសផ្តល់ជំនួយជាថ្មីនូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០លានដូស ដល់ប្រទេសសមាជិកអាស៊ាន ហើយក្នុងចំណោម ២០លានដូសនេះ ៥លានដូស នឹងមកដល់កម្ពុជា នៅចុងខែមីនា ឆ្នាំ២០២២នេះ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner