កម្ពុជា រកឃើញអ្នកឆ្លងកូវីដ១៩ អូមីក្រុងថ្មី ៧៣នាក់ និងមានជាសះស្បើយ ៧២នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ប្រភេទអូមីក្រុងថ្មី ៧៣នាក់បន្ថែមទៀត ខណៈមានជាសះស្បើយ ៧២នាក់។

ក្រសួង បានបញ្ជាក់ថា ករណីឆ្លងក្នុងសហគមន៍ ៦៥នាក់ និងករណីនាំចូលពីក្រៅប្រទេស ០៨នាក់។

គិតត្រឹមថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ កម្ពុជា បានរកឃើញអ្នកកើតកូវីដ១៩ សរុបចំនួន ១៣ម៉ឺន ៥ពាន់ ១៥៨នាក់ ក្នុងនោះព្យាបាលជាសះស្បើយ ១៣ម៉ឺន ១ពាន់ ១១០នាក់ និងអ្នកស្លាប់សរុប ៣ពាន់ ៥២នាក់៕

ដោយ៖ ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner