សម្ដេចតេជោ ហ៊ុន សែន រម្លឹកពីប្រវត្តិនៃគ្រោះថ្នាក់ភ្នែក និងបញ្ហាត្រចៀក ហើយថា ចង់មកពេទ្យអង្គឌួងដោយផ្ទាល់ ដើម្បីពិនិត្យភ្នែក និងត្រចៀករបស់សម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្ដេចប្រហែលជានឹងជ្រើសរើសយកពេទ្យអង្គឌួងដើម្បីពិនិត្យជាទៀងទាត់នូវភ្នែក និងត្រចៀករបស់សម្ដេចមដែលមានបញ្ហាក្នុងពេលប្រទេសមានសង្គ្រាម។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារជំងឺត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអង្គឌួងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។

សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិនៃគ្រោះថ្នាក់ភ្នែករបស់សម្ដេច និងបញ្ហាត្រចៀករបស់សម្ដេចដែលកើតឡើងដោយសារស្នូរកាំភ្លើងក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែលគិតរបស់មកដល់ពេលនេះជាង៤០ឆ្នាំមកហើយ។ សម្ដេចបានថ្លែងថា ទៅថ្ងៃខាងមុខ សម្ដេចអាចនឹងមកពេទ្យអង្គឌួងដោយផ្ទាល់ ដើម្បីពិនិត្យជាទៀតទាត់។

សូមជម្រាបថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក ដែលជាជំនួយរបស់ប្រទេសកូរ៉េ ផ្ដល់ជូនកម្ពុជា ត្រូវបានសាងសង់នៅខែមីនា ឆ្នាំ២០២០ និងបានបញ្ជប់ការសាងសង់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ កូរ៉េមិនត្រឹមតែជួយក្នុងការសាងសង់ប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកបច្ចេកទេស និងវិជ្ជាសាស្ត្រដល់មន្ទីរពេទ្យនេះផងដែរ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner