ឯកឧត្តម ហ៊ុន ម៉ានី ៖ មិត្តភាពរវាងចិន និងកម្ពុជាកំពុងបន្តលើគ្រប់វិស័យ

កំពង់ស្ពឺ៖អគារទាំងពីរដែលត្រូវបានដាក់សម្ពោធជាផ្លូវការ នៅ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២២នេះ គឺជានិមិត្តរូបនៃសមិទ្ធផល ជាផ្លែផ្កា និងជាតឹងតាងថ្មីមួយបន្ថែមទៀតនៃមិត្តភាពរវាងចិន និងកម្ពុជា ដែលបាន និងកំពុងបន្តយ៉ាងស្អិតរមួត លើគ្រប់វិស័យ ជាពិសេសក្នុងវិស័យសុខាភិបាល ក៏ដូចវិស័យអប់រំ រួមជាមួយ ហេដ្ឋា រចនាសម្ព័ន្ធផ្សេងៗទៀតទូទាំងប្រទេស។នេះជាការបញ្ជាក់ របស់ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ។

លោក ហ៊ុន ម៉ានី មានប្រសាសន៍ រំឭកពីសាវតាដែលនាំឱ្យមាន ការសាងសង់ថា “ផ្ដើមចេញពីការចុះជួបសំណេះសំណាល របស់ ខ្ញុំជាមួយលោកលោកស្រីវេជ្ជបណ្ឌិត និងមន្ត្រីបុគ្គលិក នៃមន្ទីរពេទ្យ បង្អែកខេត្តនេះផ្ទាល់តែម្ដងកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ ដែលពេលនោះតាមរយៈរបាយការណ៍របស់ លោកប្រធាន មន្ទីរពេទ្យបង្អែក និងការចុះពិនិត្យជាក់ស្តែងដល់អគារសម្ភព យើងឃើញថាជាមន្ទីរពេទ្យបង្អែកខេត្តយើង ពិតជាមានការខ្វះខាត ជាផ្នែកសម្ភពពិតប្រាកដមែន ។ជាពិសេសបន្ទប់រង់ចាំសម្រាល និងក្រោយសម្រាល។ លើសពីនេះទៅទៀតនោះគឺ បន្ទប់វះកាត់ សម្រាល ដែលត្រូវដាក់រួមគ្នាជាមួយនឹងបន្ទប់វះកាត់ទូទៅ ។ ក្នុងនោះផងដែរ ដោយសារទីធ្លាអគារសម្ភពទាំងមូលមានលក្ខណៈ តូចចង្អៀតដាក់គ្រែក៏បានតិចហើយបងប្អូនប្រជាពលរដ្ឋយើងមកទទួលសេវាផ្នែកសម្ភពនេះកាន់តែច្រើនដែលពិបាក រកទីកន្លែង សមរម្យ នៅក្នុងការអង្គុយរង់ចាំ ។

លោកតំណាងរាស្ត្រ បន្ថែមទៀតថា ឆ្លើយតបទៅនឹងបញ្ហា ទាំងអស់ នេះ ខ្ញុំ និងក្រុមការងារក៏បានខិតខំស្វះស្វែងកៀរគរប្រភពថវិកា ដើម្បីចូលរួមឆ្លើយតបជាមួយតម្រូវការដ៏ចាំបាច់របស់ប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះដែរចំពោះមូលហេតុនៃការកសាងអគារអន្តេវាសិកនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានកើតចេញពីការជួប សំណេះសំណាល និងពិនិត្យការរៀន និងបង្រៀន នៅមជ្ឈមណ្ឌល បណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ក្នុងឱកាសនៃទិវារំលឹកគុណគ្រូ កាលពីថ្ងៃ០៥ ខែតុលា ឆ្នាំ២០១៧ ដែលក្នុងនោះលោកបាន សំណូមពរ ពីគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ និងសិស្សនៃ មជ្ឈមណ្ឌលនេះដើម្បីសាងសង់អគារស្នាក់នៅសម្រាប់គ្រូ និងសិស្សដែលមានជីវភាពខ្វះខាត រៀនសូត្រជំនាញបច្ចេកទេស វិជ្ជាជីវៈ។

លោកតំណាងរាស្ត្របញ្ជាក់ដែរថា តាមរយៈការពិនិត្យ ជាក់ស្ដែង នៅទីតាំង យើងពិតជាឃើញមានការលំបាកមួយចំនួនសម្រាប់ ការស្នាក់នៅរបស់គ្រូ និងសិស្ស ដោយហេតុថាអគារដែលមាន ស្រាប់ មានសភាពទ្រុឌទ្រោម។ ឆ្លើយតបជាមួយនឹងសំណូមពរ រួមទាំងសមិទ្ធកម្មជាក់ស្តែង ទើបមានការលេចរូបរាងថ្មីនៃ អគារអន្តេវាសិក ស្របតាមតម្រូវការចាំបាច់ ទាំងអស់នោះ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិនតាមរយៈឯកឧត្តម លោកជំទាវ អគ្គរដ្ឋទូតគ្រប់អាណត្តិ ដែលតែងតែបានផ្តល់ជាជំនួយសម្ភារៈ និងថវិកាសម្រាប់កសាងសមិទ្ធផលនានាជាច្រើនដែលជាឧត្តមប្រយោជន៍ ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ព្រមទាំងសូម ថ្លែងអំណរគុណដល់សប្បុរសជនគ្រប់រូប រួមទាំងក្រុមការងារ ទាំងអស់ផងដែរ ៕ ដោយ៖ម៉ុន សំអាត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner