«ចងចាំថ្ងៃ ១៧ មេសា នៃរបបប្រល័យពូជសាសន៍ប៉ុល ពត» 

ខ្ញុំបានដឹងថ្ងៃនេះ ១៧ មេសា កាលពី ៤៧ឆ្នាំ មុនខណៈពេលប្រជាជនខ្មែរកំពុង ជួបជុំគ្រួសារ បងប្អូន ញាតិមិត្តជិតឆ្ងាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ខ្មែរក្រហមដែលជាទ័ពព្រៃបានវាយដណ្តើមបានរាជធានីភ្នំពេញ ហើយបានជម្លៀសប្រជាជនចេញពីរាជធានីភ្នំពេញទាំងបង្ខំទៅកាន់ទីជនបទដោយបន្សល់ទុកទីក្រុងភ្នំពេញជាទីក្រុងខ្មោច ហើយខ្មែរក្រហមបានប្រែក្លាយកម្ពុជាជាឋាននរកក្រោមមេឃ ក្រោមមាគ៌ា និងគោលនយោបាយដឹកនាំដល់ឆ្កួតលលារបស់មេដឹកនាំខ្មែរក្រហម ប៉ុល ពត។ ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋម្នាក់ ខ្ញុំត្រូវចូលរួមថែរក្សាមរតកនៃសុខសន្តិភាពដែលកម្ពុជាកំពុងមាននាពេលបច្ចុប្បន្នឱ្យបានគង់វង្ស ហើយបិទប្រវត្តិសាស្រ្តមួយដ៏ជូរចត់នេះកុំឲ្យមានតទៅមុខទៀត។

#ប្រវត្ដិសាស្រ្ដខ្មែរ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #កម្ពុជាប្រជាធិបតេយ្យ #ខ្មែរក្រហម #ការជម្លៀសប្រជាជន

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner