រាជរដ្ឋាភិបាលសម្ដេច ប៉ែន នុត 

សម្តេច ប៉ែន នុត ត្រូវបានខ្មែរក្រហមបោះឆ្នោតជ្រើសតាំងជានាយករដ្ឋមន្ត្រី បន្ទាប់ពីក្តាប់អំណាចបានទាំងស្រុង នៅថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥។ ការបោះឆ្នោតឱ្យលោកធ្វើជានាយករដ្ឋមន្ត្រី គឺគ្រាន់តែជាការបំភាន់ភ្នែកអន្តរជាតិប៉ុណ្ណោះ ព្រោះគ្រប់យ៉ាងបនប៉ុល ពត ជាអ្នកបង្គាប់បញ្ជាមួយគត់។ ក្រុមកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តការដឹកនាំប្រទេសដ៏ចម្លែកបំផុតក្នុងពិភពលោក និងប្រវត្តិសាស្ត្រកម្ពុជា ដោយបានជម្លៀសប្រជាជនក្រុងភ្នំពេញដោយបង្ខំចេញពីទីក្រុង ទីប្រជុំជននានា ឱ្យទៅរស់នៅវេទនាតោកយ៉ាកនៅទីជនបទចុងកាត់មាត់ញក ព្រៃភ្នំដាច់ស្រយាល។ ការជម្លៀសប្រជាជនដោយបង្ខំ ចេញពីលំនៅដ្ឋានដ៏សុខដុម ទីក្រុងដ៏ស៊ីវិល័យ ទៅនៅក្នុងព្រៃ ធ្វើការរួម ហូបរួម រស់នៅរួម ការរំលោភសិទ្ធិសេរីភាព ការធ្វើឱ្យក្លាយជាទាសករ និងការប្រព្រឹត្តឧក្រិដ្ឋកម្មដ៏ព្រៃផ្សៃផ្សេងៗទៀត ឆ្លុះបង្ហាញឱ្យឃើញពីភាពព្រៃផ្សៃ ភាពល្ងង់ខ្លៅ និងភាពអសមត្ថភាពរបស់ថ្នាក់ដឹកនាំ ជាពិសេសរដ្ឋាភិបាលជំនាន់នោះ។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រជាពលរដ្ឋខ្មែរ #សម្ដេចប៉ែននុត

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner