សម្ដេចតេជោ ហ៊ុន សែន ណែនាំដល់រដ្ឋមន្ត្រីការងារឱ្យបង្កើតយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមរោងចក្រ

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា នៃគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធ ប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន តាមរយៈភ្នាក់ងារ ចៃកា នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បាន ណែនាំទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម អ៊ិត សំហេង ធ្វើការជាមួយ អាជ្ញាធរពាក់ព័ន្ធ បង្កើតយុទ្ធនាការចាក់វ៉ាក់សាំង នៅតាមរោងចក្រ ដើម្បីបង្កើតប្រព័ន្ធភាពស៊ាំ សហគមន៍ ឱ្យកាន់តែរឹងមាំ។

សម្តេចតេជោ បានលើកឡើងដោយជំរុញដល់ពលរដ្ឋ ចូលរួមទទួលយកវ៉ាក់សាំងដូសជំរុញឱ្យ បានគ្រប់គ្នា ជាពិសេស កម្មកររោងចក្រ និងអ្នកធ្វើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសារជាក្រុមដែល ប្រឈមខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាដល់ឯកឧត្តម រដ្ឋមន្ត្រី អ៊ិត សំហេង រៀបចំយុទ្ធនាការចាក់ វ៉ាក់សាំង នៅតាមរោងចក្រដោយអនុញ្ញាតឱ្យកម្មករឈប់សម្រាក បានមួយថ្ងៃ នាពេលចាក់វ៉ាក់សាំង ផងដែរ។

សូមជម្រាបថា រហូតមកដល់ពេលនេះ កម្ពុជា ចាក់វ៉ាក់សាំងដូសមូលដ្ឋាន ដល់ប្រជាពលរដ្ឋ បានជាង ១៤លាននាក់ ខណៈដូសទី៣ បានជាង ៨លាននាក់ និងដូសទី៤ បានជាង ១,២លាននាក់ ៕ ដោយ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner