មិនបន្ធូរដៃ៖ ក្រុមគ្រូពេទ្យចុះចាក់វ៉ាក់សាំងការពារកូវីដ-១៩ដល់ទីផ្សាររដ្ឋនៅក្នុងរាជធានីភ្នំពេញ

ភ្នំពេញ ៖ អនុវត្តតាម អនុសាសន៍ ដដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយក រដ្ឋមន្ត្រី និង ការ ដឹកនាំ បញ្ជា ផ្ទាល់ របស់ លោក ឃួង ស្រេង អភិបាល នៃ គណះអភិបាល រាជធានី ភ្នំពេញ ក្រុម គ្រូពេទ្យ មន្ទីរ សុខាភិបាល រាជធានីភ្នំពេញ និង ក្រុម គ្រូពេទ្យ ស្ម័គ្រចិត្ត របស់ សម្ដេច ពិជ័យ សេនា ទា បាញ់ បាន កំពុង សម្រុក បេីក យុទ្ធនាការ ចុះ ចាក់ វ៉ាក់ សាំង កូវីដ តាមទីផ្សារ ទី ប្រជុំ ជន ប្លុក ផ្ទះ ជួល របស់ កម្មករ និង ទីតាំង ចល័ត នានា ក្នុង រាជធានី ភ្នំពេញ ដោយអនុវត្ត ពីថ្ងៃទី ២៥ ខែមេសា តទៅ ។

នៅព្រឹកថ្ងៃទី២៧ មេសានេះនៅទីតាំងផ្សារទួលទំពូង ក៏មិនខុសពីទីតាំងផ្សេងទៀតដែរ គឺបាន ដំណើរការចាក់វ៉ាក់សាំងជូនអាជីវកនិងប្រជាពលរដ្ឋយ៉ាងមមាញឹក។

លោក ចំរើន សុខលីម ប្រធានផ្សារទួលទំពូងបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២៧ ខែមេសានេះថា ដោយមានការយកចិត្តទុកដាក់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានរៀបចំ ឱ្យ មានទី តាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមផ្សារមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីជួយសំរួលនិងអាចបង្ក ភាពងាយស្រួលដល់ប្រជាពលរដ្ឋនិងអាជីវកដែលរវល់ក្នុងការ ប្រកបអាជីវកម្មអាចឆ្លៀតពេលបាន ចាក់វ៉ាក់សាំងបានគ្រប់គ្នា ។

លោកប្រធានផ្សារទួលទំពូងបន្តថា ការចាក់វ៉ាក់សាំងនៅពេលនេះគឺមានទាំងអ្នកដែល មិនទាន់ បានចាក់សោះ ដូសជំរុញ លើកទី៣និងលើកទី៤ ។

ការចាក់វ៉ាក់សាំងដែលធ្វើឡើងដោយក្រុមគ្រូពេទ្យស្មគ្រចិត្តសម្តេចពិជ័យសេនាទៀ បាញ់ មានរយៈពេល៧ថ្ងៃដែលចាប់ផ្តើមចាក់នៅព្រឹកថ្ងៃទី២៧ ខែមេសានេះតទៅ។ ជាមួយគ្នានោះ លោកចំរើន សុខលីមក៏បានអំពាវនាវដល់ អាជីវកនិងប្រជាពលរដ្ឋដែលរស់នៅក្បែរផ្សារមកធ្វើការ ចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌចំការមនបានឱ្យដឹងថាទីតាំងសម្រាប់ចាក់វ៉ាក់សាំងក្រៅពីផ្សារទួលទំពូងនៅមានផ្សារបឹងត្របែកផ្លាស្សាក៏បានបង្កើតទីតាំងចាក់វ៉ាក់សាំងជូនអាជីវកនិងប្រជាពលរដ្ឋផងដែរ។ រីឯនៅក្នុងសង្កាត់ទន្លេបាសាក់ក្រុមគ្រូពេទ្យធ្វើការចុះចាក់នៅតាមផ្ទះជូន ប្រជាពលរដ្ឋតែម្តង។

លោក សាន់ ប៊ុនណា បានឱ្យដឹងថា ផ្សារបន្លែច្បារអំពៅ ប្រជាពលរដ្ឋ ក៏ដូចអាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេលពីរថ្ងៃមកនេះ មាន២២៥នាក់ ។

ដោយឡែកចំពោះផ្សារច្បារអំពៅ លោក គួច ចំណាន បានឱ្យដឹងដែតថា ប្រជាពលរដ្ឋ ក៏ដូច អាជីវករ និងអតិថិជន មកទទួលការចាក់វ៉ាក់សាំង រយៈពេលពីរថ្ងៃមកនេះ បានប្រមាណ ជាង ២០០នាក់ ។

គួរបញ្ជាក់ថា កន្លងមកនេះការចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានធ្វើឡើងនៅតាមរោងចក្រ មណ្ឌលសុខភាព និងទីសាធារណៈមួយចំនួនទៀត តែពេលនេះបានឈានដល់ទីផ្សាររដ្ឋ។ នេះជាការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ នាយក រដ្ឋមន្ត្រី និង ការ ដឹកនាំ បញ្ជា ផ្ទាល់ របស់ លោក ឃួង ស្រេង អភិបាល នៃ គណះអភិបាល រាជធានី ភ្នំពេញ ជុំវិញសុខមាលភាពជូនប្រជាពលរដ្ឋ។

គួរបញ្ជាក់ថាក្រសួងសុខាភិបាល នៅថ្ងៃទី២៦ ខែមេសាបានជូនដំណឹង ពីការបញ្ជូនក្រុម គ្រូពេទ្យចាក់វ៉ាក់សាំងចំនួន១៦០០នាក់ ដើម្បីបង្កើនល្បឿនចាក់ដូសជំរុញ ជូនពលរដ្ឋ កម្មករ សិស្សនិសិ្សត អ្នកលក់ដូរ នៅតាមបណ្តារាជធានី-ខេត្ត ដើម្បីបង្កើនល្បឿនចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ (ទាំងដូសទី៣ និង ដូសទី៤) ជូនប្រជាពលរដ្ឋ កម្មករ កម្មការិនី តាមរោងចក្រ ក្រៅប្រព័ន្ធ សិស្ស និសិ្សត អ្នកលក់ដូរតាមទីផ្សារ នៅតាមបណ្ដារាជធានី-ខេត្ត៕
ដោយ៖ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner