សម្តេចតេជោ ហ៊ុន សែន៖ វិធានការ ៣កុំ ៣ការពារ នៅតែជាចាំបាច់ ខណៈកម្ពុជា អត់មានរើសអើងខាងនយោបាយ សម្រាក់ការចាក់វ៉ាក់សាំងកូវីដ នោះទេ

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា វិធានការ ៣កុំ ៣ការពារ នៅតែជាចាំបាច់ ខណៈកម្ពុជា អត់មានរើសអើងខាងនយោបាយ សម្រាក់ការចាក់វ៉ាក់សាំងកូវីដ-១៩។ សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅការងារឆ្នាំសិក្សា២០២១-២០២២ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ទោះបីជាសម្តេចប្រកាសលើកលែងកាតព្វកិច្ចពាក់ម៉ាស់ក៏ដោយ ប៉ុន្តែវិធានការ ៣កុំ ៣ការពារ នៅតែជាវិធានការចាំបាច់ ក្នុងការអនុវត្តសម្រាប់ប្រជាពលរដ្ឋ។ សម្តេចបន្តថា ទោះបីជាមានការលើកលែងកាតព្វកិច្ចពាក់ម៉ាស់ ប៉ុន្តែសម្តេចសង្កេតឃើញថា មានពលរដ្ឋ៦០ភាគរយ នៅតែបន្តពាក់ម៉ាស់នៅពេលពួកគាត់ធ្វើដំណើរ និងនៅទីសាធារណៈ មួយចំនួន។ សម្តេចថា នេះហើយជាការឈ្នះសង្គ្រាមតូចៗ ទោះមិនទាន់ឈ្នះសង្រ្គាមៗធំក៏ដោយ។

ជាមួយគ្នានេះដែរ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា កម្ពុជា អត់មានការរើសអើងខាងនយោបាយ សម្រាប់ការចាក់វ៉ាក់សាំងកូវីដ១៩ នោះទេ អ្នកណាក៏ចាក់បានដែរ ឱ្យតែរស់នៅលើទឹកដីកម្ពុជា ។ នេះជាហើយជាចំណែកជោគជ័យភាពស៊ាំក្នុងសហគមន៍៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner