ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តមហ៊ុនម៉ានីជាង ៣៥០នាក់ចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ៥ពាន់នាក់នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំ នួន ៣៥០នាក់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ បានចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាង ៥០០០ នាក់មកពីស្រុករលាប្អៀរ និងក្រុងកំពង់ ឆ្នាំង នៅក្នុងវិទ្យាល័យក្រុងកំពង់ឆ្នាំង ។

លោក ឡេង ផល្លី ប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តតំណាងឲ្យឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា នៅថ្ងៃនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៣៥០នាក់របស់ ឯកឧត្តមហ៊ុន ម៉ានី បានស្ម័គ្រចិត្តចុះមកពិនិត្យនិងព្យាបាលជំងឺទូទៅ នឹងចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋយើងជាង ៥ពាន់នាក់ដោយគិតថ្លៃ ។

ក្នុងនោះដែរថ្នាំពេទ្យដែលត្រូវចែកជូនប្រជាពលរដ្ឋក្រោយពីបានពិនិត្យជំងឺទៅតាមបច្ចេកទេសគ្រូពេទ្យនោះ គឺជាថ្នាំដែលមានសុពលភាពប្រើប្រាស់ពេញមួយឆ្នាំនិងជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ។

លោក ឡេង ផល្លី បានបន្តថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ ឯកឧត្តម ហ៊ុន ម៉ានី បានកើតឡើងនៅ ឆ្នាំ២០១២ សរុបមានជាង ៦ពាន់នាក់ ។ ក្នុងនោះបានចុះពិនិត្យព្យាបាលជម្ងឺទូទៅគ្រប់ផ្នែកជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃទូទាំងប្រទេស គិតដល់ពេលនេះមានចំនួន ៥៧៧លើក មានប្រជាពលរដ្ឋជាង ៩លាននាក់ស្មើនិង១/២ នៃប្រជាពលរដ្ឋទូទាំងប្រទេស ។

ចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ២៥៦៣នាក់ បានចុះចាក់វ៉ាក់សាំងកូវីដ១៩ជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តទូទាំងប្រទេសចាប់ ពីខែមីនា ឆ្នាំ២ ០២១ បានចំនួនជាង ៧លាន ៣សែននាក់ផងដែរ ។

នៅក្នុងពិធីនេះដែរ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្តអភិបាលក្រុងស្រុកនិងប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅបាល់ឯកឧត្តមហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តទាំងអស់ដែលបានចុះមកជួយព្យាបាលជំងឺប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងដោយឥតគិតថ្លៃ ៕ សុខ គឹមសៀន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner