ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត អញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រគល់ ទទួលសម្ភារៈបរិក្ខាពេទ្យដែលជាអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពពួកពុទ្ធបរិស័ទ ថ្ងៃចុងក្រោយ ជូនដល់មន្ទីរពេទ្យបង្អែកស្រុកបាទីខេត្តតាកែវ

តាកែវ៖ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទីបានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីប្រគល់ ទទួលសម្ភារៈបរិក្ខាពេទ្យដែលជាអំណោយរបស់សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពពួកពុទ្ធបរិស័ទ ថ្ងៃចុងក្រោយ។ ពិធីនេះប្រារព្ធធ្វើឡើងនៅមន្ទីរពេទ្យបង្អេកស្រុកបាទីកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ចុងសប្តាហ៍កន្លងទៅនេះ និងដោយមានការអញ្ជើញចូលរួមពី មន្រ្តីជាន់ខ្ពស់ក្រសួង រដ្ឋបាលស្រុក និងក្រុមគ្រូពេទ្យ ដែលកំពុងបំរើការងារនៅក្នុងស្រុកបាទីខេត្តតាកែវជាច្រើននាក់ ។

មានប្រសាសន៍នៅក្នុងឧកាសនោះ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត បានថ្លែងនូវការកោតសរសើរ និងអរគុណចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពពួកពុទ្ធបរិស័ទ ថ្ងៃចុងក្រោយ ដែលបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយនិង មន្ទីរសុខាភិបាលស្រុកបាទី ខេត្តតាកែវ តាមរយៈការចែករំលែកនូវបទពិសោធន៍ ក៏ដូចជំនាញល្អៗ ពាក់ព័ន្ធទៅនិងការពិនិត្យព្យាបាលអ្នកជំងឺ ដែលនិងធ្វើអោយប្រសើរឡើងនៅក្នុងវិស័យសុខាភិបាល របស់យើងនៅក្នុងកម្រិតស្រុក។

ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ថា វិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំផងដែរ គឺរៀនហើយធ្វើការ និងសិក្សា បណ្តុះបណ្តាល បន្ថែមជំនាញ ក៏ដូចជាបទពិសោធន៍ថ្មីៗបន្តទៀតជានិច្ច ដើម្បីវិវត្តន៍ទៅតាម បច្ចេកទេស នៃការពិនិត្យ ព្យាបាលអ្នកជំងឺអោយកាន់តែប្រសើរឡើង។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត ក៏បានអំពាវនាទៅដល់ សមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពពួកពុទ្ធបរិស័ទ ថ្ងៃចុងក្រោយ សូមចូលរួមជួយចែករំលែកនូវបទពិសោធន៍ល្អៗ ពាក់ព័ន្ធទៅនិងការពិនិត្យព្យាបាល និងធ្វើជាសិក្ខសាលាមួយដើម្បីចែករំពីវិធីសាស្រ្តនៃការពិនិត្យ និងព្យាបាលអ្នកជំងឺ ដល់មន្ទីរពេទ្យបង្អែកស្រុកបាទី និងមន្ទីរពេទ្យ នៅតាមតំបន់នានា ដែលសមាគម មានគម្រោងនិងចុះជួយ ដើម្បីអោយក្រុមគ្រុពេទ្យរបស់យើងទទួលនូវ ជំនាញថ្មីៗ បន្ថែមទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី សង្ឃឹមថាសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រីស្ទ នៃពពួកពុទ្ធបរិស័ទ ថ្ងៃចុងក្រោយ
និងព្យាយាមស្វែងរកជំនួយផ្សេងៗ ដើម្បីជួយដល់មន្ទីរពេទ្យបង្អែកនៅតាមតំបន់គោលដៅ សំខាន់ៗរបស់អង្គការ។ ជាមួយគ្នានេះ ក្នុងនាមមន្រ្តីសុខាភិបាលនៃមណ្ឌលសុខភាព ដល់មន្ទីរពេទ្យបង្អេកស្រុកបាទី សូមថ្លែងអំណរគុណដល់ អង្គការដែលបានផ្តល់គ្រឿងបរិក្ខាពេទ្យនាពេលនេះ ខណះដែលប៉ុន្មានខែខាងមុខនេះ មានបិក្ខាពេទ្យផ្តល់ឱ្យមណ្ឌលសុភាពស្រុកនេះ ផងដែរ។

ក្នុងនាមសហការី និងសហការជាមួយអង្គការមនុស្សធម៌ ជាមួយនិងដុកទ័រសិនញ័រ ហើយនិងគាំទ្រ ដើម្បីឱ្យបុព្វហេតុមនុស្សធម៌ របស់សមាគមន៍បានទទួលជោគជ័យ ជាប្រយោជន៍ទៅដល់វិស័យសុខាភិបាលរបស់យើង ៕ ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner