កងទ័ពអាវសចេញបំពេញបេសកកម្មពិសេស ក្នុងសមរភូមិចាក់វ៉ាកសាំងការពារជម្ងឺកូវិដ១៩ជូនប្រជាពលរដ្ឋ៤ឃុំក្នុងខេត្តសៀមរាប

ខេត្តកំពង់ធំ ៖ នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នេះ ឧត្ដមសេនីយ៍ ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានជូនដំណើរក្រុមការងារ និងក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលកំពុងតែចេញបំពេញប៉េសសកម្មប្រយុទ្ធនិងជម្ងឺកូវិដ១៩ ដើម្បីចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋចំនួន៤ឃុំ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលជាការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្ដម មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

កងទ័ពអាវស នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានយកចិត្តទុកដាក់ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ តាមការណែនាំផ្តាំផ្ញើររបស់ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការយកចិត្តទុកដាក់ ក្នុងកិច្ចការបំពេញភារកិច្ច បម្រើប្រជាជន មិនខ្លាចនឿយហត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ តាមបទបញ្ជាដែលបានដាក់ចេញ ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានថ្លែងអំណរគុណដល់ក្រុមការងារ និងក្រុមគ្រូពេទ្យ ដែលមានក្រមសីលធម៌ ប្រកដោយវិជ្ជាជីវៈ និងភាពទទួលខុសត្រូវនាពេលកន្លងមក និងបានណែនាំកងទ័ពអាវស នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំទាំង២ក្រុម ត្រូវអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើ ឲ្យទទួលបានជោគជ័យដោយត្រូវ សហការជាមួយអាជ្ញាធរដែនដី ក្នុងការអញ្ជើញប្រជាជនមកចូលរួមចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ ឲ្យបានគ្រប់ៗគ្នា ប្រកបដោយស្មារតីគោរពស្រឡាញ់ បម្រើប្រជាជនដោយអស់ពីចិត្តពីថ្លើម ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានប្រគល់គ្រឿងឧបភោគ បរិភោគ បរិក្ខាពេទ្យ និងថវិកាសម្រាប់បម្រើ សកម្មភាពការងារ និងការហូបចុកប្រចាំថ្ងៃ ជូនដល់ក្រុមនីមួយៗ និងបានជូនពរដល់ក្រុមការងារ និងក្រុមគ្រូពេទ្យសូមមានសុខភាពល្អ និងសម្រេចភារកិច្ចដែលថ្នាក់លើបានប្រគល់ជូនឲ្យបាន ១០០ភាគរយ ៕
ដោ ប៊ុន រដ្ឋា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner