ថ្ងៃនេះ ជាថ្ងៃអ្នកម្តាយ (Mother’s Day)

រូបភាពមួយសន្លឹកដែលអ្នកកំពុងមើលនេះ បានបង្ហាញឱ្យឃើញនូវភាពកម្សត់កម្រ ការតស៊ូពុះពារគ្រប់ការលំបាករបស់ម្តាយ ដើម្បីបីបាច់ការពារថែរក្សាកូន ដោយមិនបោះបង់ចោល បើទោះបីជាក្នុងស្ថានភាពស្រុកទេសមានសង្គ្រាម រត់គេចពីគ្រប់ផ្លោង ពីវាលពិឃាតខ្មែរក្រហម ឬកាលៈទេសៈលំបាក់យ៉ាងណាក៏ដោយ ដៃទាំងទ្វេរបស់គាត់នៅតែក្រសោបឱបកូនយ៉ាងជាប់ដោយក្តីបារម្ភ និងការពាររក្សាជីវិតកូនឱ្យរស់រានមានជីវិតមកដល់បច្ចុប្បន្ន។ អ្នកម្តាយទាំងអស់នេះ បានតស៊ូជម្នះរាល់ឧបសគ្គដើម្បីខ្លួនឯង និងកូនៗរបស់ខ្លួន។ ពួកគាត់បានពើបប្រទះទុក្ខលំបាកធ្ងន់ធ្ងរជាច្រើន ប៉ុន្តែនៅតែមានភាពរឹងមាំមិនងាយទ្រុឌទ្រោមពុះពារហែលឆ្លងគ្រប់ឧបសគ្គ។ មិនថាក្នុងសម័យសង្រ្គាម ឬសម័យសន្តិភាព ម្តាយតែងនៅជាមួយកូនគ្រប់កាលៈទេសៈ ជាពិសេសក្នុងគ្រាលំបាកដែលមនុស្សគ្រប់គ្នាបោះបង់អ្នកចោល។ ម្តាយជាសន្តិភាពនៃកូន! ម្តាយជាវីរៈនារី នៃជាតិ និងកូនៗ!

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ប្រវត្ដិសាស្រ្ដខ្មែរ #ក្អែកខ្មៅ #ថ្ងៃអ្នកម្តាយ

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel


ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner