សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដែលមានសមត្ថភាពក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំងក្នុងកាលៈទេសៈសង្គ្រាម និងសន្តិភាព

អត្ថបទដោយ៖
AMS OneMinute

សម្តេចតេជោ ហ៊ុន សែន ជាថ្នាក់ដឹកនាំដែលមានសមត្ថភាពក្នុងការកាន់ចង្កូតដឹកនាំប្រទេសទាំងក្នុងកាលៈទេសៈសង្គ្រាម និងសន្តិភាព ប្រកបដោយភាពម៉ឺងម៉ាត់ ហ្មត់ចត់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងមានទឹកចិត្តចំហទូលំទូលាយក្នុងការទទួលនូវមតិយោបល់ពីគ្រប់មជ្ឈដ្ឋាន ស្រាវជ្រាវ និងពិចារណាល្អិតល្អន់ប្រកបដោយហេតុផល។

សម្តេចតែងផ្តល់នូវការគាំទ្រគ្រប់បែបយ៉ាងសម្រាប់សកម្មភាពយុវជន សិស្ស-និស្សិត ក្នុងការងារសង្គម និងនយោបាយ សំដៅរួមចំណែកក្នុងការដុសខាត់កម្លាំងបន្តវេនឱ្យមានភាពមុតស្រួច ស័ក្តិសមជាសសរទ្រូង និងអនាគតដ៏រឹងមាំរបស់ប្រទេសជាតិ។

✍🏽-ហ៊ុន ម៉ាណែត

ads banner