ថៃបន្តមានមនុស្សឆ្លងកូវីដប្រចាំថ្ងៃ ចំនួនជាង ៦ពាន់នាក់ទៀត ស្លាប់ ៤១នាក់

បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសុក្រ ទី២០ ខែឧសភា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺកូវីដ១៩ ជាករណីថ្មីៗ ចំនួន ៦,៤៦៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ Bangkok Post។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ៦,៤៦២ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ១ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ៤១នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ៧,០៩១នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គិតត្រឹមព្រឹកថ្ងៃទី២០ ឧសភា ថៃមានករណីកូវីដ សរុបនៅទូទាំងប្រទេសចំនួន ៤,៤០១,៣៧៨ករណី ក្នុងនោះមានអ្នកស្លាប់ ២៩,៦៧៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៣១លាននាក់៕ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner