រដ្ឋបាលលោក ចូ បៃដិន ប្រកាសផ្តល់ជំនួយយោធា ១០០លានដុល្លារបន្ថែមដល់អ៊ុយក្រែន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក អាន់ថូនី ប្លីងគែន ថ្លែងថា រដ្ឋបាលលោក ប្រធានាធិបតី ចូ បៃដិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសផ្តល់ជំនួយបន្ថែមជាអាវុធ និង ឧបករណ៍យោធាផ្សេងទៀតក្នុងទំហំទឹកប្រាក់ ១០០លានដុល្លារដល់អ៊ុយក្រែន ដែលនេះជាកា រ ផ្តល់ជំនួយចុងក្រោយបំផុត ដើម្បីជួយទីក្រុងកៀវ ទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍ លោក អាន់ថូនី ប្លីងគែន បានបញ្ជាក់ថា កញ្ចប់ជំនួយថ្មីនេះ នាំឱ្យ ជំនួយយោធាសរុបដែលសហរដ្ឋអាមេរិកផ្ដល់ជូនអ៊ុយក្រែន កើនឡើងដល់ទៅប្រមាណ ៣.៩ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការវាយលុករបស់ខ្លួននៅថ្ងៃទី២៤ ខែកុម្ភៈមក។

ប្រមុខការទូតអាមេរិករូបនេះបានសង្កត់ធ្ងន់ថា កងកម្លាំងការពារដ៏ក្លាហានរបស់អ៊ុយក្រែន នៅតែរឹងមាំក្នុងការប្រយុទ្ធ… សហរដ្ឋអាមេរិក ក៏ដូចជាសម្ព័ន្ធមិត្ត និងប្រទេសដៃគូជាង ៤០ កំពុងធ្វើការជុំវិញនាឡិកា ដើម្បីពន្លឿនការដឹកជញ្ជូនអាវុធ និងឧបករណ៍ចាំបាច់សម្រាប់វិស័យ ការពារជាតិអ៊ុយក្រែន៕
ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner