G7 សន្យាផ្ដល់ជំនួយ ១៨.៤ពាន់លានដុល្លារដល់អ៊ុយក្រែន

បែរឡាំង៖ ក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ (G7) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានឯកភាពគ្នាផ្ដល់ជំនួយទឹកប្រាក់ទំហំ ១៨.៤ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនក្នុងការ ទូទាត់វិក្ក័យបត្រផ្សេងៗនៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស៍ ហ្ស៊ីមហ៊ល (Denys Shmyhal) បាននិយាយថានឹងបង្កើនល្បឿនជ័យជម្នះ របស់ទីក្រុងកៀវ លើប្រទេសរុស្ស៊ី។

ស្របពេលជាមួយគ្នានេះដែរ ក្រុមប្រទេស G7 បានអះអាងថា ពួកគេបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឈរជាមួយទីក្រុងកៀវ នៅក្នុងសង្រ្គាមជាមួយទីក្រុងម៉ូស្គូ និងព្យាយាមផ្ដល់ការគាំទ្របន្ថែម ទៀតទៅតាមតម្រូវការ។

សេចក្តីព្រាងនៃសេចក្តីថ្លែងការណ៍រួម ដែលទទួលបានដោយកាសែតរ៉យទ័របានលើកឡើងថា ក្នុងឆ្នាំ២០២២នេះ យើងបានរួមគ្នាផ្ដល់កញ្ចប់ថវិកាគាំទ្រសរុប ១៨.៤ពាន់លានដុល្លារ រួម បញ្ចូលទាំងការសន្យាថ្មីៗចុងក្រោយបំផុត ក្នុងការផ្តល់ជំនួយទំហំ ៩.២ពាន់លានដុល្លារ។ យើងនឹងបន្តឈរក្បែរអ៊ុយក្រែននៅក្នុងសង្រ្គាមនេះ ហើយលើសពីនេះ យើងបានត្រៀមខ្លួនរួចជា ស្រេច ដើម្បីផ្ដល់ឱ្យបន្ថែមទៀតទៅតាមតម្រូវការ។

រដ្ឋមន្ត្រីរតនាគារជាតិអាមេរិកលោកស្រី ចាណេត យ៉េលែន បានប្រាប់អ្នកយកព័ត៌មាននៅ ឯកិច្ច ប្រជុំមេដឹកនាំហិរញ្ញវត្ថុ G7 នៅប្រទេសអាល្លឺម៉ង់ថា សារគឺ យើងឈរនៅពីក្រោយអ៊ុយក្រែន… យើងនឹងជំរុញរួមគ្នាជាមួយនឹងធនធានដែលពួកគេត្រូវការដើម្បីឆ្លងកាត់សង្គ្រាមនេះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក ហ្ស៊ីមហ៊ល បានសរសេរសារនៅលើ Twitter ថា ការគាំទ្ររបស់ដៃគូនឹងបង្កើនល្បឿននៃជ័យជំនះរបស់យើង… ទោះបីជាមានការខិតខំប្រឹងប្រែង របស់ រុស្ស៊ី ក្នុងការបំផ្លាញសេដ្ឋកិច្ចរបស់យើងក៏ដោយ… យើងទាំងអស់គ្នានឹងទទួលជ័យជម្នះ៕ ប្រភព៖ Reuters ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner