ជោគជ័យសមរភូមិឱរ៉ាល់ ក្រោមគោលនយោបាយឈ្នះ-ឈ្នះ សម្ដេចតេជោ ហ៊ុន សែន

យុទ្ធនាការលើសមរភូមិឱរ៉ាល់បានចាប់ផ្តើមពីថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩៦ ដល់ដំណាច់ខែមករា ឆ្នាំ១៩៩៦ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ ប៉ុល សារឿន ដែលមានទីបញ្ជាការជួរមុខអគ្គសេនាធិការនៅស្រុកឱរ៉ាល់។ កម្លាំងបណ្តាមុខព្រួញដែលបានចូលរួមធ្វើសកម្មភាពមានកម្លាំងកងពលធំអន្តរាគមន៍លេខ១ កម្លាំងយោធភូមិភាគទី៣ យោធភូមិភាគពិសេស វរសេនាធំលេខ៤៤ តំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ស្ពឺ តាកែវ កំពត និងក្រុងកែប។

ដោយឡែកកម្លាំងរបស់តំបន់ប្រតិបត្តិសឹករងខេត្តកោះកុង ក្រុងព្រះសីហនុ ក៏បានធ្វើសកម្មភាពប្រតិបត្តិការបោសសម្អាតក្នុងភូមិសាស្ត្ររបស់ខ្លួនដែរ។ ពួកឧទ្ទាមខ្មែរក្រហមក្បាលរឹងនាពេលនោះ គឺនៅតែរក្សាគោលការប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាល ហើយប៉ុល ពត បានប្រមូលបញ្ជាការគ្រប់អង្គភាពទៅរៀនសូត្រមាគ៌ាថ្មីផងដែរ។ ដោយមើលឃើញថា ប៉ុល ពត នៅតែផ្តាច់ការ បោសសម្អាតផ្ទៃក្នុងដោយគ្មានលើកលែងដដែល លោក កែវ ពង្ស មេបញ្ជាការកងទ័ពខ្មែរក្រហមលេខ១៨ បានផ្តាច់ខ្លួនចេញពីប៉ុល ពត និងទាក់ទងលោក ស៊ាម ហ៊ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តតាកែវ ដើម្បីរកទិសដៅអនាគតថ្មី ដោយសម្រេចចិត្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

ក្រោយការចុះចូល លោក កែវ ពង្ស ត្រូវបានអនុញ្ញាតឱ្យចូលរួមជាមួយសម្តេច ហ៊ុន សែន នៅឯគេហដ្ឋានសម្តេចនៅទីក្រុងតាខ្មៅ និងបានរាយការណ៍ពីអំពីស្ថានភាពក្រុមខ្មែរក្រហមគ្រប់ជាន់ថ្នាក់ជូនសម្តេចផងដែរ។ លោកបានត្រៀមពីរចំណុចដើម្បីស្នើ និងពិភាក្សាជាមួយសម្តេច ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ លោកមិនទាន់បានស្នើផង គឺសម្តេច ហ៊ុន សែន មានប្រសាសន៍មុននិងធ្វើឱ្យលោកស្ងប់ចិត្តរួចទៅហើយ។

ការផ្តាច់ខ្លួនរបស់កងពលលេខ១៨ របស់លោក កែវ ពង្ស (ទិសឱរ៉ាល់) ព្រមទាំងសមាហរណកម្មទៅក្នុងសង្គមជាតិវិញ គឺជាការវិលត្រឡប់នៃអតីតក្រុមខ្មែរក្រហមជំហានទី២ បន្ទាប់ពីភ្នំវល្លិ៍ នាដំណាក់កាលទី១ បន្ទាប់ពីជោគជ័យក្នុងប្រតិបត្តិការនយោបាយឈ្នះ ឈ្នះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ឆ្នួនសន្តិភាពបានចាប់ផ្តើមផ្ទុះពីតំបន់ឱរ៉ាល់» ដែលជាតំបន់សមរភូមិប្រយុទ្ធដ៏ក្តៅគគុករវាងកងយោធពលខេមរភូមិន្ទ និងក្រុមឧទ្ទាមខ្មែរក្រហម។

#ប្រវត្ដិសាស្រ្ដកម្ពុជា #KhmerRouge #KhmerHistory #ក្រោមគោលនយោបាយឈ្នះឈ្នះ #ជោគជ័យសមរភូមិឱរ៉ាល់ #សច្ចធម៌ប្រវត្ដិសាស្រ្ដ #សម្ដេចតេជោហ៊ុនសែន

Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដ

Telegram Channel



ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner