ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមការងារថ្នាក់កណ្តាលអញ្ជើញ ជួបជាមួយសមាជិកនៅឃុំចំនួនបី ក្នុងស្រុកកំពង់លែង
អត្ថបទដោយ៖
Kien Sereyvuth
កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ ២០២២ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈ
កម្មាធិការ គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង អមដំណើរដោយក្រុមការងារ ចុះជួយ ស្រុកកំពង់លែង បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងសមាជិក សមាជិកា គណបក្ស ប្រជាជនកម្ពុជា ក្នុងឃុំកំពង់ហាវ ឃុំពោធិ៍ និង ឃុំច្រណូក ស្រុកកំពង់លែង។
នៅក្នុងឱកាសនោះឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងពីការរីកចម្រើននានា របស់ស្រុក កំពង់លែង ដូចជា ការកសាងពីផ្លូវ ពីដី ស ឲ្យក្លាយជាផ្លូវក្រាលក្រួសក្រហម និងពីផ្លូវក្រាល ក្រួសក្រហម ឱ្យក្លាយជាផ្លូវបេតុង ផ្លូវកៅស៊ូ ខ្វាត់ខ្វែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដូចជាសាលារៀន មន្ទីរពេទ្យ និង វត្តអារាមជាដើម។
លោកបានរំលឹកឱ្យអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យបានគ្រប់គ្នាៗ នៅថ្ងៃទី៥ខែមិថុនាខាងមុខ៕ ដោយ៖សុខ គឹមសៀន