អប្សរាព្រឹកនេះ ២៦ ឧសភា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

L3    សម្ដេចតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា ក្នុងសន្និសីទអន្តរជាតិ លើកទី២៧ ស្ដីពី «អនាគតរបស់អាស៊ី» ដែលធ្វើឡើង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន តាមប្រព័ន្ធវីដេអូ ៕ …ឃ្លីប…

V4  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពី Zurich ប្រទេសស្វីស មកកាន់កម្ពុជាវិញហើយ នៅវេលាម៉ោង ៩.២០នាទីព្រឹក ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២(ម៉ោងនៅប្រទេសស្វីស) ត្រូវនឹងម៉ោង១៤.២០នាទី(ម៉ោងនៅកម្ពុជា) បន្ទាប់ពីបានចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) និងកិច្ចប្រជុំនានា ដែលបានធ្វើឡើងនៅក្នុងប្រទេសស្វីស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ដោយទទួលលទ្ធផលជាទីមោទនៈ៕ ចប់

L5    អនុប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញប្រជាពលរដ្ឋ ទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឱ្យបានគ្រប់ៗគ្នា ៕ …អានផ្ទាល់…

C4  អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា  សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត ៕  …អានផ្ទាល់ (ដោយ៖សេឌី)

C7  គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បំភ្លឺទៅកាន់បក្សភ្លើងទៀន ជុំវិញករណីដែលបក្សនេះថា បក្សប្រជាជនបើកវគ្គបំពាក់បំប៉នដល់មន្ត្រីការិយាល័យបោះឆ្នោតនៅភ្នំពេញ៕…អានផ្ទាល់ (ដោយ៖សេឌី)

C9  គម្រោងកែច្នៃភក់ ដែលចេញពីកាកសំណល់មនុស្ស(លាមក)នៅខេត្តសៀមរាប ធ្វើជីកសិកម្ម ជីមមោគ បានចាប់ផ្តើមដំណើរការជាផ្លូវការ ៕…អានផ្ទាល់

វគ្គទី២

C1  សិក្ខាសាលាស្តីពីការគ្រប់គ្រងជម្ងឺប្លាស និងការប្រើប្រាស់ ថ្នាំកសិកម្ម ទ្រីស៊ីក្លាហ្សូល (Tricyclazole) សម្រាប់ការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុប៕…អ្នកនាងរ័ត្ន ចរិយា…ឃ្លីប…(ដោយ៖កសិកម្ម)

C5  អភិបាលខេត្តបាត់ដំបង បានប្រាប់ដល់បងប្អូនកម្មករ-កម្មការិនី”ក្រុមហ៊ុន បុរីរំចេក” ថាសូមនាំគ្នាថែ “ចាប១ នៅក្នុងដៃឲ្យបានគង់វង់ ប្រសើរជាង រង់ចាំការសន្យា ពីចាបទាំង៩ ដែលកំពុងហោះហើរ នៅលើមេឃ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

C2  ពលរដ្ឋរស់នៅលើដីសាធារណៈរបស់រដ្ឋ ស្ថិតនៅក្នុងសង្កាត់ព្រែកព្រះស្តេច បានស្ម័គ្រចិត្តក្នុងការចាប់ឆ្នោតយកលេខរៀងសម្គាល់ដីឡូតិ៍ និងផ្ទះរបស់ខ្លួន ចំនួន៦១គ្រួសារ ពីរដ្ឋបាលខេត្ត និងដៃគូម្ចាស់គម្រោង ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាន)

SB1  អភិបាលខណ្ឌដង្កោ អញ្ជើញចែកប័ណ្ណសម្គាល់សិទ្ធ កាន់កាប់ប្រើបាស់ដីធ្លី ជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងស្វាយ និងភូមិរោលជ្រូក ៕ …ឃ្លីប…

C3  កិច្ចប្រជុំពីលទ្ធផល យុទ្ធនាការចុះបង្រ្កាបបទល្មើសនេសាទ និងព្រៃឈើ នៅខេត្តសៀមរាប៕…អានផ្ទាល់ (ដោយ៖សុខា រិទ្ធ)

C6  អភិបាលរងខេត្តបន្ទាយមានជ័យ បានថ្លែង សំណល់សំរាម ជាប្រភពនៃមេរោគ  ការពារបរិស្ថាន គឺការពារជីវិតយើង ៕…អានផ្ទាល់ (ដោយ៖ឃិន គន្ធា)

C8  ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយទឹកជំនន់បាក់ទំនប់ចំនួន ១៧៦ គ្រួសារ នៅស្រុកកូនមុំ ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ៕…អានផ្ទាល់

វគ្គទី៣៖

T1  ឯកឧត្តម  ឈិន កេតនា  អញ្ជើញបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងឃុំផ្សារ និងឃុំមេលំ ៕…ឃ្លីប…

D10  បទល្មើសជលផលនៅខេត្តពោធិ៍សាត់ មានការផយចុះច្រើនបន្ទាប់ពីអនុវត្តបទបញ្ជារបស់សម្ដេចនាយករដ្ឋមន្ត្រី ៕…អានផ្ទាល់

BH1  ឯកឧត្តម ជាវ តាយ អញ្ជើញទទួលថវិកា ពីថ្នាក់ដឹកនាំមន្ទីរ និងសប្បុរសជន លើកទី៣ ក្នុង     ឱកាស​អបអរសាទរ ខួបលើកទី១៥៩ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ៕ …អានផ្ទាល់…

V3  ឯកឧត្តម ជាវ តាយ និងឯកឧត្តមម៉ក់ រ៉ា ជួបសំណេះសំណាលជាមួយសមាជិកបក្ស៥០០នាក ក្នុងសង្កាត់ព្រៃញី ៕…អានផ្ទាល់

BH2  ពិធីបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យក្បាលដី នៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីកង ខេត្តសៀមរាប ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្ត-រជាតិ

G2  អ៊ុយក្រែន យកខ្មោចរថក្រោះរុស្ស៉ី ដាក់តាំងពិព័រណ៍នៅរដ្ឋធានីកៀវ

G1 នូវែលសេឡង់ នឹងបញ្ជូនយោធាទៅអង់គ្លេស ដើម្បីជួយបង្ហាត់ទាហានអ៊ុយក្រែន ប្រើកាំភ្លើងធំ  

G3 ដាណឺម៉ាក សន្យាបញ្ជូនមីស៉ីលប្រឆាំងនាវាចម្បាំង ឱ្យទៅអ៊ុយក្រែន

G4 រុស្ស៉ី អាចនឹងបង្កើតមូលដ្ឋានយោធា ក្នុងតំបន់ Kherson របស់អ៊ុយក្រែន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner