អប្សរាព្រឹកនេះ ៣០ ឧសភា ២០២២

 

មាតិការព្រឹក

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C7 – គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា នៅថ្ងៃទី៩ នៃការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ៕…អានផ្ទាល់

V2  កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារអនុវត្តកន្លងមកពាក់ព័ន្ធដីតំបន់៣ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ៕…អានផ្ទាល់

V1 – ដីតំបន់៣ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ប៉ះពាល់សរុប៥០៦៨ហិកតា ស្នើសុំកាត់ឆ្វៀលជូនប្រជាពលរដ្ឋវិញចំនួន៣៤៤៨.៧៧ហិកតា ៕…អានផ្ទាល់

V3 – ប្រជាពលរដ្ឋស្រុកបាកានធ្វើញត្តិគាំទ្រសម្តេចតេជោ ហ៊ុន សែន ដែលបានឆ្វៀលដីតំបន់៣ជូនពួកគាត់  អាស្រ័យផលវិញ ៕…អានផ្ទាល់_មានសំភាសន៍

C1 – ក្រសួងកសិកកម្ម បានសម្រេចអនុញ្ញាតឱ្យធ្វើពាណិជ្ជកម្ម និងប្រើប្រាស់ ថ្នាំកសិកម្មប្រភេទ ទ្រីស៊ីក្លាហ្សូល “Tricyclazole” ឡើងវិញ ដោយយោងតាមកាវាយតម្លៃរបស់កម្មវិធី CAVAC នៃប្រទេសអូស្ត្រាលី៕  …អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

V5  រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លើកឡើងថា សម័យកាលប្រទេសមានសន្តិភាព ការចូលរួមអនុវត្តច្បាប់គឺជារឿងសំខាន់ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងអ្នកប្រើប្រាស់សេវា៕…អានផ្ទាល់_មានសម្លេងដើម

BH2 អូស្រ្តាលី បានបរិច្ចាគថវិកា ជាង ១០០ លានដុល្លារ អូស្រ្តាលី ដល់ការងារបោសសម្អាតមីន នៅកម្ពុជា ៕ …អានផ្ទាល់…

វគ្គទី២

SB1 – បេក្ខជនឈរឈ្មោះគណបក្សភ្លើងទៀននិងគណបក្ស២ទៀត ចំនួនជិត២០០នាក់នៅរាជធានីភ្នំពេញ សុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ៕…អានផ្ទាល់

T1 – ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈអញ្ជើញចូលរួមប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការក្រសួងមុខងារសាធារណៈ។…ឃ្លីប…

C4  ឯកឧត្តម  វេង សាខុន បានប្រាប់ដល់សមាជិក សមាជិកាបក្ស សូមប្រកាន់យកនូវភាពថ្លៃថ្នូរជានិច្ច នៅពេលហែលគណៈបក្ស នឹងធ្វើអោយស្របតាមគោលការ របស់ គ.ជ.ប ៕…អ្នកនាង រ័ត្ន ចរិយា…ឃ្លីប…

BH1 – រដ្ឋបាលខេត្តកំពង់ចាម គ្រោងរៀបចំពិធីអភិសេក រូបសំណាក ព្រះឥន្ទ្រគង់លើដំរី ឯរវ័ណ ៕        …អានផ្ទាល់…

C5  ឯកឧត្តម សុខ លូ បានផ្តល់ការចែករំលែកអំពីទស្សនទាន និងបទពិសោធន៍ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិដល់សមណៈនិស្សិត  និងសាស្ត្រាចារ្យ បញ្ញវន្ត នៃសាកលវិទ្យាល័យជាតិបាត់ដំបង ៕  …អានផ្ទាល់ (ដោយ៖អ៊ុកសំអាន)

BH4 – តំណាងនាយឧត្តម សេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សម្ភោធផ្លូវមួយខ្សែ ប្រវែង២៥៥០ម៉ែត្រ នៅសង្កាត់ច្រកម្ទេស ក្រុងបាវិត និងបើកការដ្ឋានជួសជុលផ្លូវលំ ចំនួន១ខ្សែរប្រវែង ២,៧០០ម៉ែត្រនៅ ឃុំពពែត ស្រុកស្វាយទាប៕ …អានផ្ទាល់…

V6 – គណបក្សប្រជាជនកម្ពុជានិងទទួលបានជោគជយ័ក្នុងការបោះឆោ្នតក្រុមប្រឹក្សាឃុំ សង្កាត់ ដោយសាតែការ បោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ។…អានផ្ទាល់

វគ្គទី៣៖

C6  ប្រតិភូថ្នាក់ដឹកនាំខេត្តចំនួន៣របស់កម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំទ្វេរភាគីនៅប្រទេសឡាវ លើយន្តការ ស្តីពីការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ៕…លោក ដេង ម៉ាវិន…ឃ្លីប…

C2 – ក្រុមហ៊ុនមួយដែលកំពុងដាំដុះដំឡូងមី មានបំណងស្វែងរកដៃគូសហការ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីបង្កើនទិន្នផលដំឡូងមី និងមានទទួលទិញដំឡូងមីស្រស់ពីកសិករក្នុងតម្លៃខ្ពស់ចូលក្នុងរោងចក្រកែច្នៃ ដើម្បីផ្គត់ផ្គង់ ការនាំចេញទាំងក្នុងស្រុក និងក្រៅប្រទេស ៕…អានផ្ទាលើ (ដោយ៖ម៉ុន សំអាន)សំលេង១កង់

C3  ទឹកធ្លាក់អូរគគី ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ  ជាតំបន់ទេសចរណ៍ ដែលមិនគួរមើលរំលង ៕…អានផ្ទាល់ (ដោយ៖ម៉ុន សំអាន)

BH3 ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ទទួលបានសញ្ញាប័ត្រ បណ្ឌិតកិត្តិយស ពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក ៕ …អានផ្ទាល់…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្ត-រជាតិ

​G3  អ៊ុយក្រែន ទទួលបានមីស៊ីល Harpoon និងកាំភ្លើងធំ howitzers ខណៈទីក្រុង Lyman ធ្លាក់ចូលក្នុងដៃរុស្ស៉ី

G5  លោក ពូទីនថា ត្រៀមខ្លួនជាស្រេចក្នុងការផ្គត់ផ្គង់ឧស្ម័ន និងពិភាក្សាពីការដោះដូរអ្នកទោសជាមួយអ៊ុយក្រែន

G6  រដ្ឋមន្រ្តីការបរទេសអង់គ្លេស ថា លោកខាងលិច នឹងមិនមានអារម្មណ៍សុវត្ថិភាព ទេ បើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន

G4  យោធាអ៉ីរ៉ង់ បង្អួតមូលដ្ឋានក្រោមដី សម្រាប់រក្សាទុកយន្តហោះដ្រូន

G6  អ៉ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងពីរគ្រឿងរបស់ក្រិក នៅឯឈូងសមុទ្រពែក្ស

G7  សហរដ្ឋអាមេរិក ប្រកាសដាក់ទណ្ឌកម្ម ដោយមានគោលដៅលើកម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner