អប្សរាព្រឹកនេះ ០៧ មិថុនា ២០២២

 

មាតិការព្រឹក ០៧-មិថុនា-២០២២

វគ្គទី១៖ព្រឹត្តិការណ៍នយោបាយ

C4  អ្នកសង្កេតការណ៍ជាតិ ច្រានចោលការលើកឡើងរបស់គណបក្សភ្លើងទៀនថា ពលរដ្ឋត្រូវបានបំភិតបំភ័យពេលទៅបោះឆ្នោត៕…អានផ្ទាល់

V1   ក្រុមអ្នកសង្កេតការណ៍ជាតិ បានវាយតម្លៃពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ប្រព្រឹត្តទៅដោយរលូនត្រឹមត្រូវ តម្លាភាព សេរីភាព និងយុត្តិធម៌៕…អានផ្ទាល់

BH2  អភិបាលរាជធានី-ខេត្ត ទាំង២៥ ថា គណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងឆ្នោត យ៉ាងច្រើនសន្ធឹកសន្ធាប់ និងអាចទទួលបានអសនៈ រហូតលើស ៩០០០អសនៈ ៕ …អានផ្ទាល់…

C6  អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ថា លោកទទួលយកអាសនៈ ដែលគណបក្សភ្លើងទៀនទទួលបាន ៕…អានផ្ទាល់

L1  គណបក្សយុវជនកម្ពុជា គណបក្សខ្មែរតែមួយ និងគណបក្សសញ្ជាតិកម្ពុជា ចេញសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ មានភាពរលូន សេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា និងគ្មានរូបភាព គំរាមកំហែង ៕ …ឃ្លីប…

BH4  គណបក្សខ្មែររួបរួមជាតិ៖ ការបោះឆ្នោតឃុំសង្កាត់ ដំណើរការ ប្រកបដោយលទ្ធិប្រជាធិបេត្យ សេរី ហើយលទ្ធផលអាចទទួលយកបាន ៕ …អានផ្ទាល់…

C5  វេទិកាស្ថាប័នស្រាវជ្រាវ២០២២ បានគូសបញ្ជាក់ថា ដំណើរការបោះឆ្នោតនៅកម្ពុជាប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ តម្លាភាព និងស្ដង់ដារអន្តរជាតិ ៕…អានផ្ទាល់

V2 សមាគមសហព័ន្ធសិស្ស-និសិ្សតអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ចេញសេចក្តីថ្លែងការណ៍ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥៕…អានផ្ទាល់

C2  សម្ដេចក្រឡាហោម ស ខេង សម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលចូលរួមថែរក្សាសន្ដិសុខ និងសុវត្ថិភាពក្នុងដំណើរការ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕…អានផ្ទាល់ ដោយ៖អ៊ិត រ៉ាវុធ

វគ្គទី២

C3  លោកជំទាវ ឱ វណ្ណឌីន អំពាវនាវមន្ដ្រីជួរមុខ និងក្រុមគោលដៅអាទិភាព កុំភ្លេចទទួលយកការចាក់វ៉ាក់សាំងដូសទី៥ នៅថ្ងៃទី០៩ ខែមិថុនាខាងមុខ ៕…ឃ្លីប…៧នាទីជាង

C1  វិទ្យាស្ថានខុងជឺ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ប្រារព្ធពិធីបុណ្យអុំទូកនាគ ដែលជាពិធីបុណ្យប្រពៃណីចិន ដ៏សំខាន់មួយ ៕…អានផ្ទាល់ (ដោយ៖អ៊ុក សំអាត)

BH8    កងទ័ពនៅខេត្តកំពង់ធំ បានបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការទៅបោះឆ្នោត១០០% ជូន បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលខ្លួនពេញចិត្ត ៕…ឃ្លីប…

វគ្គទី៣៖

154  ខ្វះជំនាញ ខ្វះទុន តែមានការតស៊ូរហូតអាចកែច្នៃផ្លែគ ទៅជាក្រណាត់ដ៏មានតម្លៃ

MC: បើនិយាយពីផ្លែគ មនុស្សគ្រប់គ្នាប្រហែលជាគិតថា គេអាចយកវាទៅញុកធ្វើជាខ្នើយជាដើម ប៉ុន្តែ​សម្រាប់​ស្រ្តីមួយរូបនេះវិញកំពុងធ្វើការស្រាយជ្រាវដោយយកផ្លែគ ស្រាវចេញជាអំបោះត្បាញ​ចេញទៅ ជាក្រណាត់ដ៏មានតម្លៃ។ ជាបន្តសូមទស្សនាបទយកការណ៍ដែលរៀបចំដោយ រៀម ចំរើន>…ឃ្លីប…

វគ្គទី៤៖ ព្រឹត្តិការណ៍អន្តរជាតិ

G1 ឯកអគ្គរដ្ឋទូតអាមេរិកប្រាប់រុស្ស៉ី កុំឱ្យបិទស្ថានទូត ចំពោះមុខភាពតានតឹង ជុំវិញវិបត្តិនៅអ៊ុយក្រែន

G2 លោក ហ្សេលេនស្គី ធ្វើដំណើរទៅទីតាំងសមរភូមិជួរមុខ ដែលស្ថិតក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាមួយរុស្ស៉ី

G3 ចិនអះអាងថា យន្តហោះយោធារបស់កាណាដា បង្កើនសកម្មភាពឈ្លបយកការណ៍ និងការបង្កហេតុ

G4 ចិន ព្រមានអូស្ត្រាលី ពីផលវិបាកធ្ងន់ធ្ងរ ក្រោយហេតុការណ៍ ស្ទាក់យន្ដហោះយោធា

G5 នាយករដ្ឋមន្រ្តីអង់គ្លេស ត្រូវប្រឈមមុខការបោះឆ្នោតដកសេចក្ដីទុកចិត្ត នៅយប់ថ្ងៃចន្ទនេះ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner