អ៊ីរ៉ង់សង្ឃឹមថា ការចរចានុយក្លេអ៊ែរនឹងមានឡើងវិញឆាប់ៗនេះ

តេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបង្ហាញក្តីសង្ឃឹមថា កិច្ចចរចា នុយក្លេអ៊ែរ ជាថ្មី នឹងបន្តនាពេលខាងមុខដ៏ខ្លី។ លោក Hossein Amir-Abdollahian កាលពីថ្ងៃទី២៣ មិថុនា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមមួយតាមទូរទស្សន៍ ជាមួយសមភាគីរុស្ស៊ីដែលកំពុងធ្វើទស្សនកិច្ច លោក Sergei Lavrov ថា ក្តីសង្ឃឹមនៃការកិច្ចចរចា នឹងបន្តឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនេះ នៅទីក្រុងវីយែន ដើម្បីសង្គ្រោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ តាមរយៈ កិច្ចព្រមព្រៀង JCPOA។

លោកបានបន្ថែមថា «យើងបន្តនៅលើផ្លូវនៃការទូតដែលជាផ្លូវដ៏ត្រឹមត្រូវ ហើយជាថ្មីម្តងទៀត យើងនឹងអញ្ជើញអាមេរិកឱ្យមករកការពិត»។

គួរបញ្ជាក់ថា អ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយ មហាអំណាចពិភពលោកកាលពីខែកក្កដា ឆ្នាំ២០១៥ ដោយ យល់ព្រមទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដក ទណ្ឌកម្ម ។ប៉ុន្តែសហរដ្ឋអាមេរិកធ្លាប់បានដកទីក្រុងវ៉ាស៊ីនតោនចេញពី កាលពី ខែឧសភា ឆ្នាំ ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី ឡើងវិញ លើអ៊ីរ៉ង់៕
ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner