ថៃឆ្លងកូវីដ-១៩ថ្មីៗជិត ២ពាន់នាក់ និងស្លាប់ ១៨នាក់ទៀត

បាងកក ៖ នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសុខាភិបាលថៃ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៩៩៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ដែលសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍ ។

ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៨នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ប៉ុន្តែក៏មានអ្នកជំងឺចំនួន ២,១៤៨នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ ។

ថៃមានករណីកូវីដ សរុបនៅទូទាំងប្រទេសចំនួន ៤,៥៣២,១៩០ករណី ក្នុងនោះមានអ្នកស្លាប់ ៣០,៧១៨នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.៤៧លាននាក់ គិតត្រឹមព្រឹកថ្ងៃទី៤ កក្កដានេះ ៕ ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner