កូវីដ-១៩៖ បារម្ភពីរលកថ្មី! ក្រសួងសុខាភិបាលថៃចេញបទបញ្ជាបន្ទាន់ ប្រាំបីចំណុច

បាងកក៖ ក្រសួងសុខាភិបាលថៃបានចេញបទបញ្ជាប្រាំបីចំណុច ដល់មន្ទីរពេទ្យ និងណែនាំពួកគេឱ្យត្រៀមខ្លួនសម្រាប់រលកថ្មី នៃជំងឺ កូវីដ-១៩។ បទបញ្ជារៀបចំត្រូវបានចេញបន្ទាប់ពីការកើន ឡើងនៃ អត្រាឆ្លង ដែលជំរុញដោយករណីនៃប្រភេទ Omicron BA.4 និង 5 subvarants ថ្មី។ លិខិតរបស់ក្រសួងមានបទបញ្ជាចំនួន ប្រាំបី ចំណុចដូចខាងក្រោម នេះទៅកាន់មន្ទីរពេទ្យ៖

១. ជូនដំណឹងដល់បុគ្គលិកពេទ្យអំពីស្ថានភាព ដូច្នេះពួកគេអាច រៀបចំសេវា និងការពារខ្លួនតាមតម្រូវការ។
២. ធានាការផ្គត់ផ្គង់ឱសថ និងឧបករណ៍ការពារឱ្យបានគ្រប់គ្រាន់។
៣. រៀបចំគ្រែសម្រាប់អ្នកជំងឺ Covid ធ្ងន់ធ្ងរ។
៤. ត្រូវប្រាកដថាប្រព័ន្ធបញ្ជូនបន្តដំណើរការប្រកបដោយប្រសិទ្ធភាព។
៥. បង្កើនល្បឿនកម្មវិធី ចាក់វ៉ាក់សាំងដូសជំរុញ សម្រាប់បុគ្គលិកពេទ្យ និងប្រជាពលរដ្ឋ។
៦. ផ្សព្វផ្សាយការណែនាំពីរបៀបការពារកុំឲ្យជំងឺរាលដាល។
៧. សហការជាមួយស្ថាប័នពាក់ព័ន្ធក្នុងស្រុក លើវិធានការត្រួតពិនិត្យ និងបង្ការ។
៨. ប្រមូល និងវិភាគទិន្នន័យ Covid នៅពេលវាលេចចេញមក។

បទបញ្ជារៀបចំត្រូវបានចេញបន្ទាប់ពីអត្រានៃការឆ្លង Covid-19 បានចាប់ផ្តើមកើនឡើងក្នុងសប្តាហ៍មុន។ ការវិភាគលើសំណាកដោយនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ ចន្លោះថ្ងៃទី ២៥ខែមិថុនា ដល់ថ្ងៃទី ១ ខែកក្កដាបានបង្ហាញថា Omicron BA.4 និង BA.5 មានច្រើនជាង ៥០ ភាគរយនៃករណីថ្មី។ ការិយាល័យរោគរាតត្បាតព្យាករណ៍ថា រលកថ្មីនៃករណីនឹងឡើងដល់ កំពូលក្នុងខែកញ្ញា ក្នុងអត្រា ៤ពាន់នាក់ ក្នុងមួយថ្ងៃ។

ក្រសួងសុខាភិបាលថៃ នៅព្រឹកថ្ងៃពុធ ទី៦ ខែកក្កដា បានរាយការណ៍ ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៤២៨ករណី បន្ថែមទៀត និងស្លាប់អ្នកជំងឺកូវីដ ២២នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ៕
ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner