អ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់ ជាង៥៦០ លាន នាក់ និងអ្នកស្លាប់៦,៧៣លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លង ជំងឺ កូវីដ ១៩(COVID-19) នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៦០,៧៥២,៩៨៨នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៧៣,១០៦នាក់ និងជាសះស្បើយឡើងវិញ ៥៣៣,៧៦១,៩០៤នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បាន បង្ហាញ ថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាល់ ចំនួន អ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជា ប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាង គេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩០,៣៣៨,៦៥៧នាក់ ស្លាប់ចំនួន ១,០៤៥,៧៩២នាក់ និងជាសះស្បើយចំនួន ៨៥,៧៨៩,៥៥៨នាក់។

ប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នក ឆ្លងជំងឺ កូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៦៣៨,៥៤៩នាក់ ស្លាប់ចំនួន ៥២៥,៤២៨នាក់ និងជាសះស្បើយ ៤២,៩៧០,៩៤៦ នាក់ ។

ចំណែកប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣២,៨៩៦,៤៦៤នាក់ ស្លាប់ ៦៧៣,៦៥៩នាក់ និងជាសះស្បើយ ៣១,១៨១,០៦៦នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner