អ្នកឆ្លងកូវីដ១៩ នៅទូទាំងពិភពលោកកើនឡើងដល់៥៦១,៣៩លាននាក់

បរទេស៖ គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ កូវីដ១៩(COVID-19 )នៅទូទាំងពិភពលោក បានកើនឡើងដល់ ៥៦១,៣៩៨,៦៣៦នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៦,៣៧៤,៣៤៤នាក់ និងជាសះស្បើយឡើងវិញ ៥៣៤,៣៣១,៤៧០នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៩០,៤៩១,៩៦០នាក់ ស្លាប់ចំនួន ១,០៤៦,២៣២នាក់ និងជាសះស្បើយចំនួន ៨៦,០២៦,៤៤១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៤៣,៦៥០,០៣៦នាក់ ស្លាប់ចំនួន ៥២៥,៤៥៤នាក់ និងជាសះស្បើយ ៤២,៩៨៣,១៦២នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ៣២,៩៤០,៥០៧នាក់ ស្លាប់ ៦៧៣,៨១៤នាក់ និងជាសះស្បើយ ៣១,២៥៧,៧៤០នាក់ ៕
ប្រភព៖ worldometers ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner