អដ្ឋិធាតុទាហានស្ម័គ្រចិត្តវៀតណាម២២នាក់រកឃើញនៅខេត្តកណ្តាលបញ្ជូនវិលត្រឡប់មាតុប្រទេសវិញ (Video Inside)

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន២២អដ្ឋិធាតុត្រូវបានបញ្ជូនទៅប្រទេសកំណើតវិញ ក្នុងពិធីមួយ ដែលបានរៀបចំធ្វើនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនៅថ្ងៃ ទី ១៥កក្កដានេះ។

គួរបញ្ជាក់ថាក្នុងកិច្ចសហការជាមួយកងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិ កម្ពុជាដើម្បីវាយរំដោះពលរដ្ឋនិងទឹកដី ចេញរួចផុតពីរបបកាប់សម្លាប់ខ្មែរក្រហម និងការជួយ កម្ពុជាមិនឱ្យធ្លាក់ចូលវិញក្នុងរបបកម្ពុជាប្រជាធិបតេយ្យនោះរវាងពីឆ្នាំ១៩៧៩ដល់ខែកញ្ញា ឆ្នាំ១៩៨៩នោះ, កងកម្លាំងស្ម័គ្រចិត្តវៀតណាម បានបាត់បង់ជីវិតនិងរងរបួសច្រើនម៉ឺននាក់លើ ទឹកដីកម្ពុជា។

ពិធីប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនាព្រឹកថ្ងៃសុក្រនេះ បានប្រព្រឹត្ត ទៅក្រោមអធិបតីភាព អភិបាលរងខេត្តកណ្តាលលោក ណុប ដារ៉ា ។ ស្នងការរងនយោបាយ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈចង្អុលការ៥១៥ យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀតណាម លោកឧត្តមសេនីយ៍ត្រី ហូ មិញភឿង បានចូលរួមក្នុងពិធីទទួលអដ្ឋិធាតុនោះ។

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត វៀតណាមនោះ ត្រូវបានគេរកឃើញនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ក្នុងជំហានទី២១ រដូវ ប្រាំង ឆ្នាំ២០២២១-២០២២ ។ យោងតាមរបាយការណ៍ គិតពីឆ្នាំ២០០២ រហូតដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ការជីកលើកអដ្ឋិធាតុរបស់អតីតទាហានស្ម័គ្រចិត្ត វៀតណាម នៅក្នុង ភូមិសាស្រ្តខេត្តកណ្តាល សរុបបានចំនួន ១ពាន់២១០អដ្ឋិធាតុ។

ads banner