ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី១៤នាក់ (Video Inside)

កម្ពុជាក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ បានរកឃើញការឆ្លងថ្មីចំនួន១៤ករណីបន្ថែមទៀត ដែលជាករណីឆ្លងក្នុងសហគមន៍។ ក្នុងរយៈពេល ១៧ថ្ងៃបន្តបន្ទាប់ជាប់គ្នាមកនេះ, កម្ពុជាបាន រកឃើញករណីឆ្លង ១៥៣នាក់ហើយ ក្រោយការលែងឆ្លងមានប្រមាណជាង៥០កន្លងមក។

ក្រសួងសុខាភិបាលបានបន្តអំ ពាវនាវពលរដ្ឋ ត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ។  កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្ត ចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។

យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល  ៣៨ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៨ម៉ឺន ៨៣៣នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបានចំនួន ២ម៉ឺន ២ពាន់ ៨២៤នាក់, ចំណែកតួលេខអ្នក ចាក់វ៉ាក់សាំងដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះ មានចំនួន ៨ពាន់ ៧២១នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៥ កក្កដា បានកើនដល់ ចំនួន ១៥លាន ១០ម៉ឺន ៣ពាន់ ៣០៣នាក់ ដែលស្មើនឹង ៩៤,៤០ភាគរយ ។

ads banner