វេជ្ជបណ្ឌិតជំនាញថៃ ថា អូមីក្រុង BA.5 គ្រោះថ្នាក់ដល់សួត ដូចឌែលតា

បាងកក៖ អ្នកជំនាញមកពីមន្ទីរពេទ្យ Siriraj នៅប្រទេសថៃបាននិយាយថា អូមីក្រុងបំបប្លែងខ្លួនថ្មីចុងក្រោយបំផុតគឺមានគ្រោះថ្នាក់ដល់សួត ដូចទៅនឹងប្រភេទ Delta មុន។

លោកវេជ្ជបណ្ឌិត Nithipat Jearakul ប្រធាននាយកដ្ឋានជំងឺផ្លូវដង្ហើម និងជំងឺរបេងនៃមន្ទីរពេទ្យ Siriraj បានបន្តថា បើទោះបីជាវានៅតែវាយប្រហារជាចម្បងតែក្រុមដែលងាយរងគ្រោះបំផុត – ដែលមិនបានទទួលថ្នាំបង្ការ និងមិនទាន់ចាក់វ៉ាក់សាំងក៏ដោយ អូមីក្រុងបំប្លែងខ្លួនថ្មីចុងក្រោយបំផុត BA.5 គឺមានហានិភ័យខ្ពស់ ដល់សួត ដូចប្រភេទកូវីដបំប្លែងមុនគឺ Delta។

ប្រធាននាយកដ្ឋានជំងឺផ្លូវដង្ហើម និងជំងឺរបេងនៃមន្ទីរពេទ្យ Siriraj មានប្រសាសន៍ដែរថា ក្នុងចំណោមមនុស្សដែលកំពុងទទួលការព្យាបាល Covid-19 បច្ចុប្បន្ន ប្រហែល ៨០០ នាក់កំពុងទទួលរងពីការឆ្លងមេរោគសួត ដែលមានចំនួនប្រហែល ៨% នៃអ្នកជំងឺ Covid-19 ទាំងអស់នៅក្នុងមន្ទីរពេទ្យ Siriraj ៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner