គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា រដ្ឋធម្មនុញ្ញ (Video Inside)

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នឹងដឹកនាំក្រុមជំនាញធ្វើការពិនិត្យលើសេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា រដ្ឋធម្មនុញ្ញនៅថ្ងៃនេះ។

មន្ត្រីនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានថ្លែងថាសេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ), មាត្រា៨៩, មាត្រា៩០ថ្មី, មាត្រា១០២ថ្មី, មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណា ចក្រកម្ពុ ជា និងមាត្រា ៣ថ្មី និងមាត្រា៤ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម នឹងត្រូវលើកយកមកពិភាក្សានៅថ្ងៃទី ១៩កក្កដានេះក្នុងរង្វង់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានថ្លែងថាវិសោធនកម្មទាំងឡាយរាប់ទាំងវិសោធនកម្មលើកទី១រហូតដល់លើកទី៩កន្លង មកនេះ គឺគ្មានអ្វីក្រៅពីការធ្វើឡើងដើម្បីទី១ បំពេញនូវចន្លោះខ្វះខាតនៃរដ្ឋធម្មនុញ្ញ, និងទី២ ដើម្បីធានាការពារនូវឧត្តមប្រយោជន៍របស់ជាតិ។

ads banner