ក្រសួងបរិស្ថាន ទទួលអំណោយរថយន្តដឹកសំរាម១៥គ្រឿងពីស្ថានទូតជប៉ុន (Video Inside)

រដ្ឋាភិបាលជប៉ុនបានផ្តល់រថយន្តដឹកសំរាមចំនួន១៥គ្រឿង មកក្រសួងប​រិស្ថាន ដើម្បីការគាំទ្រកម្ពុជាលើវិស័យបរិស្ថាននិងអនាម័យ។ ពិធីប្រគល់និងទទួលបានធ្វើឡើងនៅថ្ងៃទី១៨ កក្កដានេះនៅក្រសួងបរិស្ថាន ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ និងឯកអគ្គរាជទូតជប៉ុន លោក Mikami Massahiro ។

រថយន្តដឹកសំរាមទាំង១៥គ្រឿងនេះ នឹងត្រូវបានចែកជូនបន្តដល់មន្ទីរបរិស្ថាន និងរដ្ឋបាល ក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាតប្រមូលដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុក ចំនួន១១ នៃខេត្តកំពង់ឆ្នាំង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប ខេត្ត តាកែវ ខេត្តស្ទឹងត្រែង ខេត្តស្វាយរៀង ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ និងខេត្តសៀមរាប។

ads banner