រដ្ឋមន្ត្រីក្រសួងសាធារណការចុះពិនិត្យផ្លូវ ល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុថ្ងៃនេះ (Video Inside)

រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល នឹងត្រៀមចុះពិនិត្យផ្លូវ ល្បឿនលឿនភ្នំពេញ- ក្រុងព្រះសីហនុនៅថ្ងៃអង្គារទី១៩កក្កដា ខណៈការធ្វើតេស្តសាកល្បង ផ្ទៃក្នុងនូវបញ្ជរបង់ប្រាក់ កំពុងតែប្រព្រឹត្តទៅ។

មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនលោក ហ៊ាង សុទ្ធាយុត្តិ បានថ្លែងថា ខណៈ ពេលដែលការសាងសង់នៅមិនទាន់រួច រាល់ទាំងស្រុងនេះ នឹងមិន មានការអនុញ្ញាតឱ្យមានការបើកចូលជាសាធារណៈឡើយ។ ការស្ថាបនាផ្លូវ ដែលមាន ប្រវែងជិត១៩០ គីឡូម៉ែត្រ នឹងត្រូវបញ្ចប់ទាំងស្រុងនៅអំឡុងខែកញ្ញា ខាងមុខ នេះ។

យោងតាមក្រសួងសាធារណការ, បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន ៥កន្លែង ក្នុងនោះបញ្ជរទី១ គឺនៅគោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រង់គីឡូម៉ែត្រលេខ៣, បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ, បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង, បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលាចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិ លេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

ក្រសួងសាធារណការនិងដឹកជញ្ជួននៅមិនទាន់ បានបញ្ជាក់ថា តើការបង់តាមបញ្ជរនីមួយៗនឹងមានតម្លៃប៉ុន្មានរៀលនោះឡើយ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃ២ពាន់លានដុល្លារ បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍ សែនជ័យរាជធានីភ្នំពេញ រហូតដល់ភូមិ១សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ads banner