តួលេខទេសចរណ៍ធ្លាក់ចុះដោយសារអាកាសធាតុមិនល្អ (Video Inside)

ធាតុអាកាសមិនអំណោយផលដោយសារតែការធ្លាក់ភ្លៀងខ្លាំងពេក បានធ្វើឱ្យតួលេខភ្ញៀវ ទេសចរធ្លាក់ចុះក្នុងសប្តាហ៍នេះ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានថ្លែងនៅថ្ងៃច័ន្ទនេះថាតួលេខភ្ញៀវទេសចរថយចុះប្រមាណ ២០.៧៧% ប្រៀបធៀបនឹងសប្តាហ៍ កន្លងមកដោយសារតែអាកាសធាតុមិនអំណោយផង។

លោកថ្លែងទៀតថា គោលដៅទេសចរណ៍សំខាន់ៗដូចជាខេត្តព្រះសីហនុ, ខេត្តកែប និងខេត្តសៀមរាប តួលេខទេសចរណ៍ បានធ្លាក់ចុះ។ ខេត្តព្រះសីហនុ បានថយចុះប្រមាណ ៤៨.០៧%, ខេត្តកែប ថយចុះប្រមាណ ៤១.៧២% និងខេត្តសៀមរាប ថយចុះ ប្រមាណ ៣៨.០៦%។

លោក ថោង ខុន ថ្លែងថាក្នុងរយៈ ២ថ្ងៃចុងសប្តាហ៍កន្លងមកនេះ, ចំនួនភ្ញៀវទេសចរចេញដើរកម្សាន្តមានសរុប២២ម៉ឺន៦ពាន់ ៤៤១នាក់ ក្នុងនោះភ្ញៀវជាតិ ២០ម៉ឺន៤ពាន់៤៨១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ២ម៉ឺន១ពាន់ ៩៦០នាក់។

ads banner