ត្រីប្រាកម្ពុជានឹងមានទីផ្សារក្នុងប្រទេសចិន​ (Video Inside)

ប្រធានសមាគមវារីវប្បករកម្ពុជាលោក សុខ រ៉ាដែន បានថ្លែងថាត្រីប្រាកម្ពុជា នឹងអាចនាំ ចេញជាផ្លូវការទៅកាន់ទីផ្សារចិនក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សុខ រ៉ាដែន បានថ្លែងនៅថ្ងៃច័ន្ទនេះថា «ការនាំចេញត្រីប្រានេះ នឹងធ្វើឱ្យកម្ពុជាអាច ពង្រីកវារីប្បកម្មរបស់ខ្លួនកាន់តែធំ ដែលឈានទៅធ្វើការផ្គត់ផ្គង់បានរាប់ពាន់ រាប់ម៉ឺនតោន ក្នុងមួយឆ្នាំៗ។

លោកបានថ្លែងបន្តថា បច្ចុប្បន្នចិនបានកំពុងចុះមកសិក្សា និងជជែកពិភាក្សគ្នាអំពីបញ្ហាតម្លៃ ដោយឲ្យតម្លៃត្រីប្រាក្នុងមួយគីឡូចំនួន៥ ៥០០រៀល ដែលតម្លៃនេះកំពុងជជែកពិភាក្សាគ្នាបន្ត ខណៈបច្ចុប្បន្នការចិញ្ចឹមមានតម្លៃថ្លៃដើមផលិតកម្មខ្ពស់។  

ads banner