ក្រសួងសុខាភិបាលរកឃើញឆ្លងថ្មី ២២នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ បានកើនឡើងតិចតួចជារៀងរាល់ថ្ងៃ ខណៈរយៈពេល២៤ម៉ោង ចុងក្រោយនេះ អ្នកឆ្លងថ្មីមានចំនួន២២នាក់។ កាលពីថ្ងៃសៅរ៍ តួលេខឆ្លងមាន១៦នាក់ និងថ្ងៃអាទិត្យមានចំនួន១៨នាក់។

កម្ពុជាដែលគ្មានការឆ្លងជាងមួយខែកន្លះមកហើយនោះ ទើបបាន រកឃើញការឆ្លងថ្មីសាឡើងវិញទើបប្រមាណ២០ថ្ងៃមកនេះ។ ក្នុងរយៈពេល២០ថ្ងៃកន្លងមក នេះ ការរកឃើញឆ្លងឡើងវិញមានចំនួនសរុប១៩៩នាក់ហើយ ។

ក្រសួងសុខាភិបាល ដោយសារតែកម្ពុជាមានឆ្លងចូលនៅវីរុសបំប្លែងថ្មីអូមីក្រុង BA4 និងBA5 ដែលជាវីរុសមានលទ្ធភាពឆ្លងលឿន និងអាចបញ្រ្ជាបចូលប្រព័ន្ធភាពស៊ាំរបស់មនុស្ស បាន បន្តអំពាវនាវពលរដ្ឋ ត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំង ដូសជំរុញឲ្យបានគ្រប់ៗ គ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។

យោងតាមក្រសួងសុខាភិបាល យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៥ រយៈពេល ៤១ថ្ងៃមកនេះ មានពលរដ្ឋទៅចាក់បានចំនួន ៣៩ម៉ឺន ៥ពាន់ ៧៨០នាក់។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ ក្នុងរយៈពេល ២៤ម៉ោងមកនេះបានចំនួន ៨ពាន់ ៧៥៩នាក់, ចំណែកតួលេខអ្នកចាក់វ៉ាក់ សាំងដូសទី៣ នោះវិញ, រយៈពេល ២៤ម៉ោងមកនេះ មានចំនួន ៤ពាន់ ៣១២នាក់។ តួលេខ អ្នកចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៨ កក្កដា បានកើនដល់ ចំនួន ១៥លាន ១០ម៉ឺន ៦ពាន់ ៤០២នាក់ ដែលស្មើនឹង ៩៤,៤០ភាគរយ ។

ads banner