ក្រុមជំនាញរដ្ឋសភាចាប់ផ្តើមសិក្សាសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញ (Video Inside)

ក្រុមជំនាញក្នុងគណៈកម្មការរដ្ឋសភា កំពុងពិនិត្យលើសេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ស្តី ពីវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញ ក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នាព្រឹកថ្ងៃទី១៩ ខែកក្កដា បានប្រគល់កិច្ចការ ដើម្បីធ្វើការសិក្សា និងធ្វើរបាយការណ៍ជូនគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវិញ។

កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ពាក់ព័ន្ធនឹងរបៀបវារៈលើសេចក្តី ស្នើនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រា១៩ថ្មី (មួយ), មាត្រា៨៩, មាត្រា៩០ថ្មី, មាត្រា១០២ថ្មី, មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញ និងមាត្រា ៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។

នៅក្នុងកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ដដែលនោះផងដែរ ក្រៅពីការពិនិត្យលើសេចក្តីស្នើនៃសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រារដ្ឋធម្មនុញ្ញ, អង្គប្រជុំបានពិនិត្យលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគីនៃអនុសញ្ញាស្តីពីជំនួយ ក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម, សេចក្តីព្រាងច្បាប់ស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវនៃសាធារណរដ្ឋប្រជាមានិត ចិន ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការ គេចវេះពន្ធនិងការចៀសវាងពន្ធ, និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាល តួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹង ពន្ធលើប្រាក់ចំណូល។

ads banner