រដ្ឋមន្ត្រីការបរទេសជប៉ុនយ៉ូស្ហ៊ីម៉ាសា ហាយីស្ហ៊ី គ្រោងបំពេញទស្សនកិច្ចនៅកម្ពុជា (Video Inside)

រដ្ឋមន្ត្រីការបរទេសជប៉ុនលោកយ៉ូស្ហ៊ីម៉ាសា ហាយីស្ហ៊ី គ្រោងនឹងធ្វើទស្សនកិច្ចក្នុងប្រទេស កម្ពុជាដែលជាដំណើរទស្សនកិច្ចពង្រឹងមិត្តភាពកាន់តែខ្លាំងរវាងប្រទេសទាំង២។

គម្រោងដំណើរទស្សនកិច្ចដែលនឹងធ្វើប្រមាណ២សប្តាហ៍ទៅមុខទៀតនេះ បានលើកឡើងក្នុង កិច្ច ពិភាក្សា មួយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ជាមួយនឹងឯកអគ្គរាជទូត ជប៉ុនប្រចាំកម្ពុជាលោកមិកាមិ ម៉ាសាហ៊ីរ៉ូ កាលពីថ្ងៃទី១៨កក្កដាឆ្នាំ២០២២។

យោងតាមមន្ត្រី ក្រសួងការបរទេសកម្ពុជា ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនមករាជធានីភ្នំពេញ, លោកយ៉ូស្ហ៊ីម៉ាសា ហាយីស្ហ៊ី នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះ សម្តេចតេជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន។ រដ្ឋមន្ត្រីការបរទេសកម្ពុជានិងរដ្ឋមន្ត្រីការបរទេសជប៉ុន នឹងមាន ជំនួបទ្វេភាគីដែលនឹងមានការចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការ ផ្តល់ ឥណទានសម្បទានប្រាក់យ៉េនរបស់ជប៉ុន និងសកម្មភាពផ្សេងៗទៀត។

ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុនក្នុងប្រទេសកម្ពុជាក្នុងខែសីហា គឺនៅទន្ទឹម នឹងកម្ពុជាដែលនឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលក្នុងនោះនឹងរួមមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរ ទេស មេគង្គ- ជប៉ុន លើកទី១៥ផងដែរ។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រ ជុំពាក់ព័ន្ធទាំងនេះ នឹងធ្វើរវាងពីថ្ងៃទី៣១កក្កដាហូតដល់ថ្ងៃ៦ខែសីហាឆ្នាំ២០២២។

ads banner