រដ្ឋមន្ត្រីការបរទេសរុស្ស៊ីនៅមិនទាន់ឆ្លើយតបការអញ្ជើញរបស់កម្ពុជាចូលរួមកិច្ចប្រជុំអាស៊ាន (Video Inside)

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានថ្លែងថា កម្ពុជាដែលជាប្រធានអាស៊ានបានធ្វើលិខិត អញ្ជើញរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោកសៀរហ្គេ ឡារ៉ូហ្វ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន និងកិច្ចប្រជុំ​ពាក់​ព័ន្ធ​នានា ប៉ុន្តែភាគីរុស្ស៊ីនៅមិនទាន់បានឆ្លើយតបនៅឡើយទេ។ រុស្ស៊ីគឺជាដៃគូសន្ទនាមួយជាមួយនឹងអាស៊ានដែលបានចាប់ផ្តើមតាំងពីខែកក្កដាឆ្នាំ១៩៩១នោះមក។

កម្ពុជាដែលជាប្រធានអាស៊ាន រវាងពីថ្ងៃទី៣១កក្កដាហូតដល់ថ្ងៃ៦ខែសីហាឆ្នាំ២០២២ នឹង រៀបចំនូវកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលក្នុងនោះ នឹងរួមមានកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន+ជប៉ុន, កិច្ចប្រជុំរដ្ឋ មន្ត្រីការបរទេស អាស៊ាន+៣ លើកទី២៣, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ាលើកទី១២, វេទិកាតំបន់អាស៊ាន (ARF) លើកទី២៩, និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស មេគង្គ-ជប៉ុនលើកទី១៥ផងដែរ។ ក្នុងកម្មវិធីដែលរៀបចំក្នុងខែសីហានោះទៀត ក៏នឹងមានរៀបចំកិច្ចប្រជុំ រវាងអាស៊ាននិងរុស្ស៊ីផងដែរ។

លោក ប្រាក់ សុខុន ដែលជាឧបនាយករដ្ឋមន្ត្រី បានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន AKP របស់កម្ពុជាថា បណ្ដាប្រទេសមួយចំនួន​បាន​ឆ្លើយ​តប ហើយប្រទេស មួយចំនួននៅមិនទាន់ឆ្លើយតប ក្នុងនោះរួមមានភាគីខាងរុស្ស៊ីផងដែរ។

គណៈប្រតិភូដែលនឹងមកចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្ដី​ការបរ​ទេស​​អាស៊ានលើកទី៥៥ និង កិច្ចប្រជុំ​ពាក់​ព័ន្ធនានា គឺមានចំនួន៣៨ប្រទេស ក្នុងនោះរួម​ទាំង​​កម្ពុជាជាម្ចាស់ផ្ទះផង សរុប ៣៩ ប្រទេស។ សម្រាប់គណៈប្រតិភូដែលចូល​រួមក្នុង​វេទិកា​​​តំបន់អាស៊ានមានចំនួន២៧ ប្រទេស ហើយគណៈប្រតិភូដែលជាភ្ញៀវរបស់អាស៊ាន ចូលរួម​ប្រជុំមានចំនួន១២ប្រទេស។

ads banner