ផ្លូវល្បឿនលឿនភ្នំពេញព្រះសីហនុចាប់ដំណើរការផ្លូវការនៅថ្ងៃទី១តុលាឆ្នាំ២០២២ (Video Inside)

ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ នឹងត្រូវដាក់ឱ្យប្រើប្រាស់ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ ២០២២ ខាងមុខនេះហើយ។ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល នៅថ្ងៃទី១៩កក្កដា ក្នុងឱកាសដែលអញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់ផ្លូវ ល្បឿនលឿនដំបូងនៅកម្ពុជានេះបានឲ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ នឹង ដាក់សាកល្បងការប្រើប្រាស់មួយខែជាមុនសិន មុននឹងការដាក់ប្រើប្រាស់គិតសេវាជាផ្លូវការ ទូទៅ។

យោងតាមក្រសួងសាធារណការ, បញ្ជរបង់ប្រាក់លើផ្លូវល្បឿនលឿននេះមានចំនួន ៥កន្លែង ក្នុងនោះបញ្ជរទី១ គឺនៅគោលដៅចាប់ផ្ដើមចេញពីភ្នំពេញត្រង់ចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ ត្រង់គីឡូម៉ែត្រលេខ៣, បញ្ជរទី២ គឺនៅគីឡូម៉ែត្រ២៦ ខាងកើតទីរួមខេត្តកំពង់ស្ពឺ, បញ្ជរទី៣ នៅចំណុចគីឡូម៉ែត្រ៧៦ តំបន់គីរីរម្យ និងត្រែងត្រយឹង, បញ្ជរទី៤ នៅចំណុចគីឡូម៉ែត្រ១១៤ តំបន់កំពង់សិលាចុះទៅផ្លូវបំបែកស្រែអំបិល និងបញ្ជរទី៥ នៅគីឡូម៉ែត្រ១៨០ ទៅភ្ជាប់ផ្លូវជាតិ លេខ៤ ខាងកើតច្រកចូលតំបន់ក្បាលឆាយ។

ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ តម្លៃ២ ពាន់លានដុល្លារ បានបើកការដ្ឋានសាងសង់កាល ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះត ភ្ជាប់ពីភូមិ១ សង្កាត់ សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ រហូតដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ads banner