៦ខែនាំកង់ចេញលក់បានជាង៤៥៥លានដុល្លារ (Video Inside)

កម្ពុជាទទួលចំណូលពីការនាំកង់ចេញទៅលក់នៅក្រៅប្រទេស បានជាង ៤៥៥លានដុល្លារ នៅក្នុងឆមាសទី១នេះ ដែលទទួលបានចំណាត់ជាប់លេខ៥ក្នុងពិភពលោក។

មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្មលោករដ្ឋលេខាធិការ ស៊ាង ថៃ បានថ្លែងថារវាងពីខែមករា ដល់ខែមិថុនា ការនាំចេញកង់មានចំនួន១លាន៧សែន១ពាន់២៨៥កង់ ដែលស្មើនឹងទឹកប្រាក់ ៤៥៥លាន៨៨ម៉ឺន៥ពាន់៤៣២កណ្តក់សញ្ញា៧៨ដុល្លារ។

កម្ពុជាដែលមានរោងចក្រតម្លើង កង់ចំនួន៥ មានទីផ្សារគោលដៅនាំចេញទៅក្រៅប្រទេសរួមមាន៖ សហរដ្ឋអាមេរិក, អាល្លឺម៉ង់, ចក្រភពអង់គ្លេស, ជប៉ុន, ចិន, អាស៊ាន, ប៊ែលហ្ស៊ិក, ហូឡង់, អូទ្រីស, ស៊ុយអែត, ដាណឺម៉ាក, អូស្ត្រាលី, សាធារណរដ្ឋឆែក, អ៊ីតាលី, កូឡុំប៊ី, សាធារណរដ្ឋកូរ៉េ, អេស្ប៉ាញ, ស្លូវេនី និងកាណាដា ជាដើម។

យោងតាមក្រសួងពាណិជ្ចកម្ម ប្រទេសកម្ពុជា ជាប់ចំណាត់ ថ្នាក់លេខ១នៅតំបន់អាស៊ាន ក្នុងការនាំចេញកង់ និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក បន្ទាប់ពី ចិន តៃវ៉ាន់ ហូឡង់ និងអាល្លឺម៉ង់៕

ads banner