យោធិនដែលរកឃើញពាក់ព័ន្ធគ្រឿងញៀននឹងត្រូវបញ្ឈប់ការងារពីកងទ័ព (Video Inside)

មន្ដ្រីយោធាណាដែលរកឃើញប្រើប្រាស់គ្រឿងញៀន នឹងមិនអនុញ្ញាតឱ្យបន្តកិច្ចការរបស់ ខ្លួនជាយោធិនទៀតឡើយ។ ការដាក់បទបញ្ជានេះ បានធ្វើឡើងដោយអគ្គមេបញ្ជាការរងកង យោធពលខេមរភូមិន្ទលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការកងទ័ពជើង គោកក្នុងប្រសាសន៍មួយដែលបង្ហោះតាមបណ្តាញសង្គមក្នុងថ្ងៃទី១៩កក្កដា ខណៈដែលយោធិនខ្លះ ត្រូវគេរកឃើញជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងយោធិនជាប់ពាក់ព័ន្ធ ទាំងនោះ កន្លងមក ត្រូវបានគេអនុគ្រោះដោយគ្រាន់តែយកទៅមន្ទីរអប់រំកែប្រែតែប៉ុណ្ណោះ។

គ្រឿងញៀនបាននិងកំពុងតែពង្វក់ស្មារតីដល់មនុស្សជាច្រើននៅលើសកលលោក ក្នុងនោះ រួមមានទាំងពលរដ្ឋខ្មែរក្នុងប្រទេសខ្លះផងដែរ។ កម្ពុជាក្នុងមួយឆ្នាំៗតែងចាប់បានសារធាតុ ញៀន និងគ្រឿងញៀនច្រើនសិបតោន និងបានដាក់ទោសលើអ្នកប្រព្រឹត្តរាប់រយពាន់នាក់ តាមផ្លូវតុលាការ។

អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ក្នុងឆ្នាំ២០២២នេះ គេគ្រោងកម្ទេចនិងបន្សាបគ្រឿងញៀនដែលចាប់បានជាង៩០តោន នៅក្នុងពិធីរៀបចំដាច់ដោយឡែកផ្សេងៗពីគ្នា។

ads banner