ចាប់គ្រឿងញៀន៤៤គីឡូ និងជនសង្ស័យ១១នាក់នៅភ្នំពេញ និងបន្ទាយមានជ័យ (Video Inside)

គ្រឿងញៀនជាង៤៤គីឡូក្រាម និងជនសង្ស័យជាតិថៃ, វៀតណាម និងខ្មែរចំនួន១១នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន។ យោងតាមមន្ទីរប្រឆាំងគ្រឿងញៀន ការបង្ក្រាបទាំងនេះ បានធ្វើឡើងក្នុងគោលដៅ៥ផ្សេងគ្នារវាងពីថ្ងៃទី១៣ដល់១៥ ខែកក្កដា ឆ្នាំ២០២២ នៅក្នុង រាជធានីភ្នំពេញដែលមាន២គោលដៅ និងនៅខេត្តបន្ទាយមានជ័យមាន៣គោលដៅ។

នៅក្នុងរាជធានី គោលដៅទាំង២ដែលបង្ក្រាបគ្រឿងញៀនបានធ្វើនៅចំណុច សួនច្បារមាត់ទន្លេ មុខវំាងលើផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងគោលដៅទី២ នៅចំណុច ខុនដូឃ្វីន ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ នៃខណ្ឌចំការមន។

ចំណែកគោលដៅបីផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ គឺរួមមាននៅចំណុច ភូមិសាមគ្គី មានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែតចំនួន២កន្លែង និងមួយកន្លែងទៀតនៅចំណុច ខ្ទមចំការស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល នៃក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង១១នាក់នោះ ជាមនុស្សមានអាយុចន្លោះពី២៦ ដល់៤៣ឆ្នាំ។ គ្រឿងញៀន ដែលចាប់យកបាន រួមមាន កេតាមីន, មេតំហ្វេតាមីន(ICE), និងគ្រឿងញៀនអ៊ិចស្តាស៊ី។ នៅជាមួយនឹងការចាប់បានសារធាតុញៀនទាំងនេះ សមត្ថបានរឹបអូសពីជនសង្ស័យនូវកាំ ភ្លើងខ្លីមួយដើម, គ្រាប់បែក១គ្រាប់ និងសម្ភារៈដទៃទៀតដែលបំរើដល់ការដឹកជញ្ជូនគ្រឿង ញៀន។

ads banner