៦ខែដើមឆ្នាំប្រមូលពន្ធបានជិត២ពាន់លានដុល្លារ (Video Inside)

មន្ត្រីអគ្គនាយកដ្ឋានពន្ធដារ  បានថ្លែងថាការប្រមូលចំណូលពន្ធក្នុងរយៈពេល៦ខែដើមឆ្នាំនេះ បានចំនួនជិត២ពាន់លានដុល្លារអាមេរិក។ ការបញ្ជាក់នូវតួលេខដុលនៃចំណូលពន្ធនេះ បាន លើកឡើងដោយអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលខែមិថុនា ដោយក្នុងឆមាសទី១ ឆ្នាំ២០២២។

អគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថាការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទ សរុបបានចំនួនជិត ៨ពាន់ ប៊ីលានរៀល ដែលស្មើ នឹងជិត២ពាន់លានដុល្លារអាមេរិក ស្មើនឹងជិត ៧០ ភាគរយ នៃផែនការប្រចាំឆ្នាំ។

ដោយឡែកសម្រាប់ការប្រមូលចំណូលពន្ធក្នុងខែមិថុនាកន្លងមកនេះ ចំណូលពន្ធ ប្រមូល បានមានប្រមាណជាង ៩៨៦ ប៊ីលានរៀល គឺស្មើនឹងជិត ២៤៣ លានដុល្លារ។

ads banner